សភាពាណិជ្ជកម្ម មណ្ឌល ខេត្តកំពង់ចាម មណ្ឌលគីរី ផ្តល់ អំណោយ ជូន គណៈកម្មការ ប្រយុទ្ធ នឹង ជំងឺ កូវីដ ១៩ ខេត្តកំពង់ចាម

កំពង់ចាម : សភាពាណិជ្ជកម្ម មណ្ឌល ខេត្តកំពង់ចាម មណ្ឌលគីរី ដឹកនាំ ដោយ លោក ឧកញ៉ា ហួត ឈឿន នាព្រឹក ថ្ងៃ ទី ៨ ខែមេសា ឆ្នាំ ២០២០នេះ បាន នាំយក នូវ អំណោយ ជាអង្ករ ចំនួន ៤តោន និង ទឹក ស៊ីអ៊ីវ ១៦០យួរ ផ្តល់ ជូន គណៈកម្មការ ប្រយុទ្ធ នឹង ជំងឺ កូវីដ ១៩ ខេត្តកំពង់ចាម សម្រាប់ ចាត់ចែង ក្នុង យុទ្ធនាការ បង្ការ ទប់ស្កាត់ ការ រីករាលដាល នៃ វីរុស កូរ៉ូណា (កូវីដ ១៩) ក្នុង ភូមិសាស្ត្រ ខេត្តកំពង់ចាម ក៏ដូចជា នៅ ក្នុង ប្រទេស កម្ពុជា ផង ដែរ ។

ឆ្លៀត ក្នុង ឱកាស នោះ ដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង ជា ប្រធាន គណៈកម្មការ ប្រយុទ្ធ នឹង ជំងឺ កូវីដ ១៩ ខេត្តកំពង់ចាម បាន ថ្លែងនូវ អំណរគុណ ចំពោះ កាយវិការ សប្បុរសធម៌ របស់ សមាជិក សភាពាណិជ្ជកម្ម មណ្ឌល ខេត្តកំពង់ចាម មណ្ឌលគីរី ដែល បាន ឯកភាព គ្នា ក្នុង ការ ផ្តល់ សំភារៈ ជា អង្ករ ចំនួន ៤តោន និង ទឹក ស៊ីអ៊ីវ ១៦០យួរ នេះ ដែល ជា ការ ចូល រួម ចំណែកជាមួយ រាជរដ្ឋាភិបាល តាម រយៈ អាជ្ញាធរ ខេត្ត ដេីម្បី ប្រយុទ្ធប្រឆាំង នឹង ជំងឺ កូវីដ ១៩ ដ៏ កាច សាហាវ នេះ ។
ជាមួយ គ្នានោះ ឯកឧត្តម អភិបាលខេត្ត ក៏ បាន លេីក ឡើង ដែរថា អំណោយដែល សភាពាណិជ្ជកម្ម មណ្ឌល ខេត្តកំពង់ចាម មណ្ឌលគីរី បានប្រគល់ជូននាពេលនេះ គឺជាការរួមចំណែកក្នុងសកម្មភាពនានា ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលជាការជួយ រំលែក ទុក្ខ លំបាក ការ ខ្វះខាត របស់ បងប្អូន ប្រជាពលរដ្ឋ ជា ពិសេស បងប្អូន ពលករ ដែល ទើប តែ ត្រឡប់ មក ពី ក្រៅប្រទេសវិញ និង ក្រុម ការងារ ចុះបំពេញបេសសកម្ម ការពារទប់ស្កាត់ ការ រីករាលដាល នៃ វីរុស កូរ៉ូណា ផង ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បាន នឹងកំពុងយកចិត្តទុកដាក់ ក្នុង ការ អំពាវនាវ និងណែនាំ ដល់គ្រប់ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការជាតិ អន្តរជាតិ និង បងប្អូន ប្រជាពលរដ្ឋ ដេីម្បី រួមគ្នាប្រយុទ្ធ ទប់ស្កាត់ ការ រីករាលដាល នៃ វីរុស កូរ៉ូណា (កូវីដ១៩) ដែលជាជំងឺរាតត្បាតលេីសកលលោក ដោយ ប្រទេស កម្ពុជា យេីងក៏មានអ្នកកេីតជំងឺនេះមួយចំនួនផងដែរ ៕