ខេត្តកំពង់ធំ៖ បុរសម្នាក់ប៉ុនប៉ងធ្វើឃាតប្អូនស្រីជីទួតមួយ បានវាយប្អូនស្រី ដែលជាស្រ្តីមេម៉ាយ នឹងដំបងឈើបណ្ដាលឲ្យរបួស ដោសារតែទំនាស់ព្រំដី តែមិនបានសម្រេច ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង១០,៣០នាទី ថ្ងៃទី ០៧ខែមេសាឆ្នាំ ២០២០នៅតំបន់អូរក្លេវ ភូមិទួលនាងសាវ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ក្រោយពីកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួន ជនដៃដល់ ឈ្មោះណេង នួន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរដាំឈូក រស់នៅភូមិ ឃុំ កើតហេតុ បានប្រើដំបងឈើ វាយទៅលើជនរងគ្រោះឈ្មោះ ហៃ ស្រី ជាស្រ្តីមេម៉ាយ អាយុ ២៩ឆ្នាំជនជាតិខ្មែរ មុខរបរដាំឈូក រស់នៅភូមិ ឃុំ ជាមួយគ្នា បង្ករឲ្យមានរហួស ០២កន្លែងនៅលើក្បាល០១ កន្លែង និងកំភួនដៃឆ្វេង០១កន្លែង។
ឈ្មោះ ហៃ ស្រី ដែលជាជនរងគ្រោះ បានបញ្ជាក់ថាខ្លួនមានកូនស្រីម្នាក់ អាយុ០៧ឆ្នាំ នៅជាមួយយាយ ចំណែកខ្លួន បានមកដេកចាំឈូកតែម្នាក់ឯង លុះនៅយប់ថ្ងៃកើតហេតុថ្ងៃទី០៦ខែមេសា ឆ្នាំ ២០២០ មុនពេលកើតហេតុ ខ្លួនមិនទាន់ដេកនោះទេ តែកំពុងតែបើកភ្លើងអំពូលបំភ្លឺ អង្គុយវាយផ្លែឈូក ដើម្បីយកគ្រាប់ក្រោមដំបូលរោងចាំឈូកតែម្នាក់ឯង លុះដល់ម៉ោងកើតហេតុចន្លោះម៉ោង ២២:០០នាទីយប់ ស្រាប់តែ មានមនុស្សប្រុសម្នាក់ មកវាដំបូលរោង ដើម្បីសំដៅចំក្បាលនាង តែសំណាងល្អមិនត្រូវធ្ងន់ទេ។
នាងហៃ ស្រី បានបន្តថា ភ្លាមនោះខ្លួនក៏ស្ទុះចេញក្រៅរោង ហើយទាញបានដំបងឬស្សីមួយ វាយតបផងនិងរងផងទល់មុខគ្នាទើបឃើញមុខច្បាស់គឺ បានស្គាល់ថា ជាបងជីទួតមួយ ឈ្មោះ ណេង នួន បានស្លៀកខោខ្មៅជើងវែង អត់អាវ ពាក់មួកគ្របមុខពណ៌លឿងការ៉ូ ខ្លួនស្រែកហៅប្អូនប្រុសឲ្យមកជួយ បន្ទាប់ពីបានស្គាល់ ឈ្មោះ ជនសង្ស័យ ក៏រត់គេចខ្លួបបាត់ស្រមោល ក្រោយមកប្អូនប្រុសក៏យកខ្លួនទៅព្យាបាល ហើយទើបមកប្តឹងសមត្ថកិច្ចប៉ុស្តិ៍។
ក្រោយពីបានប្តឹង សមត្ថកិច្ចប៉ុស្តិ៍ប៉ុស្តិ៍ឃុំផាត់សណ្ដាយ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យមកសួរនាំ តាមពាក្យបណ្តឹង ជនសង្ស័យបានសារភាពថា ខ្លួនបានលបវាយមែន ដោយសារគំនុំរឿងទំនាស់ព្រំដី ដែលបានដោះស្រាយគ្នានៅផ្ទះមេភូមិកន្លងមក ។
ដោយ ប៊ុន រដ្ឋា