អភិបាលរងខេត្តកំពតចុះជូបសំណេះសំណាលជាមួយបណ្ដុំកសិករសហគមន៏

ខេត្តកំពត ព្រឹកថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ប៉ឹល កុសល អភិបាលរងខេត្តកំពត និង លោក មួង នឿន អភិបាលនៃគណៈអភិបាលស្រុកបន្ទាយមាស បានអញ្ជើញអមដំណើរ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ចុះជូបសំណេះសំណាលជាមួយបណ្ដុំកសិករសហគមន៏កសិកម្មចំនួន០២សហគមន៏លើ០២ឃុំ ក្នុងនោះមានៈ
១ សហគមន៏កសិកម្ម ព្រៃធំ ស្ថិតនៅភូមិព្រៃធំ ឃុំ ទូកមាសខាងលិច ស្រុកបន្ទាយមាស
២ សហគមន៏កសិកម្ម ព្រៃតាព្រិត ស្ថិតនៅភូមិព្រៃតាព្រិត ឃុំស្ដេចគង់ខាងលិចស្រុកបន្ទាយមាសខេត្តកំពត ។
ឆ្លៀតក្នុងឱកាសដ៏មានតម្លៃ នោះដែរ ឯ ឧ រដ្ឋមន្រ្តី ក៏បានពាំនាំនូវប្រសាសន៏ណែនាំរបស់សម្ដេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សូមបងប្អូនប្រជាកសិករមេត្តាយកចិត្តទុកដាក់បន្តបង្កើនការដាំដុះដំណាំកសិកម្មនិងពិសេសទៀតនៅការការពារជម្ងឺផ្លូវដង្ហើមថ្មី (កូវីត ១៩)សូមប្រើ ម៉ាស់ ក្រម៉ានិងលាងដៃជាមួយទឹកសាប៊ូឬទឹកអាល់កុលអោយបានញឹកញាប់។