អភិបាលខេត្តស្ទឹងត្រែងជំរុញឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវរក្សារកសរពាររាជរដ្ឋាភិបាល និងព្រះមហាក្សត្រ

ខេត្តស្ទឹងត្រែង៖លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង ជំរុញឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវរក្សាការពាររាជរដ្ឋាភិបាល ការពាររដ្ឋធម្មនុញ្ញ និងការពារព្រះមហាក្សត្រ ជាពិសេសគឺការពារសុខសន្តិ
ភាព ។

ប្រសាសន៍បែបនេះ ត្រូវបានលោកអភិបាលខេត្ត លើកឡើងក្នុងគ្រាអញ្ជើញជួបសួរសុខទុក្ខដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងការពារតាមបន្ទាត់ព្រំដែនកម្ពុជា-ឡាវ កាលពីថ្ងៃទី០៧មេសានេះ ។

លោក ម៉ុម សារឿន អភិបាលខេត្តមានប្រសាសន៍ថា:ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ និងស្របតាមអនុសាសន៍ ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ក្នុងការគិតគូរពីសុខទុក្ខ របស់នាយទាហាន ពលទាហាន ដែលកំពុងឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែន លោកអភិបាលខេត្តបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ និងសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំង សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងដែរ ដែលគ្រប់ពេល តែងតែយកចិត្តទុកដាក់ដល់សុខទុក្ខរបស់កងកម្លាំងដែលឈរជើងនៅជួរមុខ ហើយនឹងបានកោតសរសើរដល់កងកម្លាំងទាំងអស់ ដែលបានខិតខំបំពេញកាតព្វកិច្ចបំរើជាតិមាតុភូមិប្រកបដោយទំនួលខុសត្រូវខ្ពស់ ចំពោះការការពារបូរណៈភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា ។

ឆ្លៀតក្នុងឱកាសជួបសួរសុខទុក្ខ ដល់កងវីរៈសេនាតូចគបាលរពាររំដែនគោកលេខ៧០១ចំនុចកោះឬស្សី និងកងវីរៈសេនាតូចលេខ១០១ចំនុចកោះទន្សាយនោះ លោកក ម៉ុម សារឿន បានក្រើនរំលឹកថា:
ស្របពេលដែល រក្សាសន្តិភាពនេះផងដែរ កងកម្លាំងទាំងអស់ ក៏ត្រូវតែរក្សាអនាម័យជានិច្ច និងស្តាប់ការណែនាំ របស់ក្រសួងសុខាភិបាល ក្នុងការបង្ការ និងទប់ស្កាត់ ដើម្បីប្រយុទ្ធប្រឹងជាមួយ វីរុសកូរ៉ូណា ឬ មេរោគកូវីដ១៩ ដែលកំពុងរីករាលដាល ជាសកល នៅតាមបណ្ដាប្រទេសជាច្រើន និងនៅប្រទេសកម្ពុជាយើង ។

សូមបញ្ជាក់ថា:ក្នុងឱកាសសួរសុខទុក្ខនោះ ឯកឧត្តម អភិបាលខេត្ត បានយកនូវអំណោយរបស់សមេ្តចតេជោ នាយករដ្ឋមន្រ្តី ក្នុងនោះជាគ្រឿងឧបភោគបរិភោគផ្តល់ជូនដល់កងវីរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០១ចំនុចកោះឬស្សី រួមមាន:អង្ករ៥០០គីឡូក្រាម.មីជាតិ៦កេសធំ.ត្រីខកំប៉ុង៦កេស.ទឹកស៊ីអីុវ៦កេស. ទឹកត្រី៦កេស.ក្រម៉ា៣០.សាប៊ូ៦ឡូ រួមនិងថវិកា១លានរៀល. និងផ្តល់ជូន វីរៈសេនាតូចលេខ១០១ចំនុចកោះទន្សាយរួមមាន:អង្ករ៤តោន.មីជាតិ២៦កេសធំ.ត្រីខកំប៉ុង
២៦កេស.ទឹកស៊ីអុីវ២៦កេស.ទឹកត្រី២៦ កេស.ក្រម៉ា៣២៦.សាប៊ូ៥០ឡូ. រួមនិងថវិកាចំនួន៥លានរៀលផងដែរ ៕ ដោយ:ម៉ាវិន