ខេត្តពោធិ៍សាត់៖ នគរបាលជំនាញគ្រឿងញៀននៃអធិការដ្ឋានស្រុកក្រគរ ចុះសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើតុំ បង្រ្កាបមុខសញ្ញារក្សាទុក ប្រើប្រាស់ និងចែកចាយ ដោយខុសច្បាប់នូវសារធាតុញៀន ក្នុងកិច្ចប្រតិបត្តិការខាងលើកម្លាំងឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាប្រុសស្រីចំនួន ៧នាក់ជាបន្តបន្ទាប់ ថែមទាំងដកហូតនូវវត្ថុតាងរួមមាន ទូរស័ព្ទ ម៉ូតូ ម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀន និងសម្ភារៈផ្សេងៗផងដែរ ហើយជនសង្ស័យរួមទាំងសម្ភារជាវត្ថុតាង សមត្ថកិច្ចបាននាំយកទៅបន្តនីតិវិធី ។
ប្រតិបត្តិការបង្រ្កាបមុខសញ្ញាពាក់ព័ន្ធ beករណីគ្រឿងញៀនខាងលើ ធ្វើឡើងនៅម៉ោង៩ និង៣០នាទីរហូតដល់ម៉ោង១២ថ្ងៃត្រង់ ខែមេសា ឆ្នាំ២០២០ ស្ថិតក្នួងភូមិនានានៃឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ៕