កម្លាំងអាវុធហត្ថចាប់លោកផ្កាយ៤ ក្លែងក្លាយ!

0

បាត់ដំបង៖ នៅវេលាម៉ោង ១៧និង០០នាទី ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបករណីប្រើប្រាស់ដោយខុសច្បាប់នូវឯកសណ្ឋានជាអាទិ៍ ប្រើឯកសណ្ឋានយោធា សក្ដិនាយឧត្តមសេនីយ៍ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ ណាំ កប ភេទប្រុសអាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅនៅភូមិល្វាទេ ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។

កម្លាំងបានដកហូតវត្ថុតាងសក្ដិស្មា ផ្កាយ៤ ១ គូរ សក្ដិអាវប្រយុទ្ធ ១គូរ ស្លាក ឈ្មោះ នាយឧត្តមសេនីយ៍១, មេដាយ ១កំប្លេ ឯកសណ្ឋានប្រយុទ្ធ១កំប្លេ សញ្ញាសំគាល់ នាយឧត្តមសេនីយ៍១គូរ និងស្លាក ឈ្មោះ ហង់ សំណាង១។

បច្ចុប្បន្នកម្លាំងជំនាញកំពុងបន្តស្រាវជ្រាវបន្ត៕