សប្បុរសជននៅតែបន្តផ្តល់អំណោយដល់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូរវីដ១៩”

0

ក្រុងព្រះស៊ីហនុ​ ព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃ គណៈអភិបាលខេត្តព្រះសីហនុទទួលអំណោយពីសប្បុរសជនមានដូចជា សម្ភារៈ និងថវិកា ក្នុងការចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំង និងជំងឺ Covid-19។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណដល់សប្បុរសជនដែលបាននាំយកអំណោយជាសម្ភារ: និងថវិកាឧបត្ថម្ភមកដល់រដ្ឋបាលខេត្តព្រះសីហនុបំរើឱ្យការងារប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ក្នុងខេត្តព្រះសីហនុ ។
ឯកឧត្តម បានចាត់ទុកថា នេះជាទឹកចិត្តជួយគ្នា ជាវប្បធម៌នៃការចែករំលែកក្នុងគ្រាដែលយើងរួមគ្នាប្រយុទ្ធទប់ស្កាត់ជំងឺ Covid-19 ។
ឯកឧត្តម បានបញ្ជាក់ថា អំណោយទាំងអស់នេះ រដ្ឋបាលខេត្តនឹងធ្វើការបែងចែកតាមគោលដៅ ដែលធ្វើការងារពាក់ព័ន្ធនិងជំងឺ Covid-19 ដូចជាជូនទៅមន្ទីរ អង្គភាព និងពលរករខ្មែរយើងដែលទើបបានត្រឡប់មកពីខាងក្រៅប្រទេសជាដើម។
ទន្ទឹមនេះឯកឧត្តម គួច ចំរើន បានជូនពរបងប្អូនសប្បុរសជនទាំងអស់ឱ្យមានសេចក្ដីសុខចម្រើន។រដ្ឋបាលខេត្ត រីករាយ ស្វាគមន៍ចំពោះការចូលរួមសំណាក់សប្បុរសជនទាំងអស់៕