ឯកឧត្តមកែវ ពៅ​ ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឌចំណាកស្រុកមកប្រទេសថៃ

0

កំពង់ឆ្នាំង:នៅព្រឹកថ្ងៃទី 9 ខែ មេសាឆ្នាំ 2020នេះឯកឧត្តមកែវ ពៅអនុប្រធានក្រុមការងារចុះជួយឃុំកុំពង់ហាវនិងជាទីប្រឹក្សារបស់ក្រសួងសាធារណការនិងដឹកជញ្ជូនបានចុះសួរសុខទុក្ខនិងសំណេះ

សំណាលជាបងប្អូនប្រជាពលរដ្ឋចំណាក
ស្រុកទៅធ្វើការនៅប្រទេសថៃបានវិល
ត្រឡប់មកស្រុកកំណើតវិញចំនួន
១០គ្រួសារនឹងបានទទួលអំណោយផ្ទាល់ដៃពីលោក មានក្រម៉ា ស្បៀង អាហារហូបចុករួមនិង សម្ភារៈសម្រាប់ការពារជម្ងឺCovid.19និងថវិការមួយ
ចំនួនផងដែរ ។
ការផ្តល់ជូនជាអំណោយសម្ភារ:ហូប
ចុកនេះធ្វើឡើងក្នុងពេលជួបសំណេះ
សំណាលសាកសួសុខទុកជាមួយបងប្អូនពលករចំណាកស្រុកមកពីប្រទេសថៃដែលមានការចូលរួមពីប្រធានក្រុមការងារចុះជួយស្រុកកំពង់លែងនិងជាទីប្រឹក្សាក្រសួងសាធារណការនិងដឹកជញ្ជូនឯកឧត្តម កែវពៅ រួមនិងសាការីមេឃុំមេភូមិនិងបងប្អូនប្រជាពលរដ្ឋ 10 គ្រួសារដែលទើបវិលត្រឡប់មកពីធ្វើ
ការនៅប្រទេសថៃ មករស់នៅក្នុងឃុំ
កំពង់ហៅស្រុកកំពង់លែង ។
អំណោយដែលនាំយកមកប្រគល់ជូនដោយផ្ទាល់ដៃនៅពេលនេះក្នុងម្នាក់ៗទទួលបាន អង្ក២០kg ទឹកសុទ្ធប្រាំយួរម៉ី១០កញ្ចប់ ទឹកត្រីទឹកស៊ីអ៊ីវ ត្រីខ២០
កំប៉ុង ក្រម៉ា សាប៊ូ អាកុល សម្រាប់លាងដៃរួមនិងថវិការ៥ម៉ឺនរៀលផង
ដែរដើម្បីដោះស្រាយតម្រូវការក្នុងជីវភាពរស់នៅរបស់បងប្អូន ។

ឯកឧត្តមកែវពៅអនុប្រធានក្រុមការងារចុះជួយស្រុកកំពង់លែងនិងជាប្រធានក្រុមការងារចុះជួយឃុំកំពង់ហៅនិងជាទីប្រឹក្សាក្រសួងសាធារណការនិងដឹក
ជញ្ជូនក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលទើបវិលត្រឡប់ពីធ្វើការនៅប្រទេសថៃត្រូវតែយល់ដឹងដែលក្រសួងសុខាភិបាលបានធ្វើការផ្សព្វ
ផ្សាយអប់រំណែនាំដើម្បីធ្វើការអនាម័យ ជាប្រចាំពិសេសលាងដៃនឹងសាប៊ូឬអាកុលឱ្យបានញឹកញាប់នឹងត្រូវហូបចំណីអាហារដែលចំអិនបានឆ្អិនល្អ ហើយកុំចូលរួមក្នុងពិធីដែលមានមនុស្សច្រើនដើម្បីការពារទប់ស្កាត់ពីជំងឺដ៏កាចសាហាវមួយនេះកុំឲ្យកើតមាននៅលើក្រុមគ្រួសារឬសហគមន៍របស់បងប្អូនកំពុងរស់នៅ ។

ក្នុងឱកាសនោះដែរឯកឧត្តមកែវ ពៅក៏បានអំពាវនាវបន្ថែមទៀតថាបើបងប្អូនណាដែលសង្ស័យថាមានជំងឺត្រូវរាយ
ការណ៍ ជាបន្ទាន់ទៅឲ្យអាជ្ញាធរមូលដ្ឋានឃុំសង្កាត់ដឹងភ្លាមៗដើម្បីមានវិធានការដាក់គេឲ្យរស់នៅដោយឡែកពីក្រុមគ្រួសារចំនួន 14 ថ្ងៃ ។ហើយនៅក្នុងនោះផងដែរឯកឧត្តមកែវ ពៅក៏បានផ្ដល់ ថវិកាចំនួន 40 ម៉ឺនរៀលជូនដល់ក្រុមប្រឹក្សាស្រុកឃុំកំពង់លែងដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារជំងឺ
លើសឈាម និងបានផ្ដល់ថវិកាចំនួន 10 ម៉ឺនរៀលដល់ស្ត្រីដែលឆ្លងទន្លេ មានជីវភាពខ្វះខាតក្នុងគ្រួសារកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកកំពង់លែងផងដែរ។ដោយសុខគឹមសៀន