ខេត្តកំពង់ចាម៖ ដេីម្បី ចូលរួម ជាមួយ រាជរដ្ឋាភិបាល ក្នុង ការ បង្ការ ទប់ស្កាត់ ការ រីករាលដាល នៃ ជំងឺ កូវីដ ១៩ នាព្រឹក ថ្ងៃ ទី ១១ ខែមេសា ឆ្នាំ ២០២០នេះ លោកស៊ឹម ថាវិរះ ប្រធាន មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តកំពង់ចាម បាន ដឹក នាំ ការ ផ្ដល់ ជា ថវិកា ចំនួន ៨ លានរៀល និង លោក ឈុន ស្រ៊ា ម្ចាស់សាខា
ប្រេងឥន្ធនៈ តេលា សាខាខេត្តកំពង់ចាម បាន ផ្តល់ ជំនួយ ជាអង្ករ គ្រឿងឧបភោគ បរិភោគ និងសម្ភារៈ ប្រេីប្រាស់ មួយចំនួន ជូនដល់គណៈកម្មការប្រយុទ្ធនឹងជម្ងឺកូវីដ១៩ ខេត្តកំពង់ចាម។
គួរ បញ្ជាក់ ផង ដែរថា ជំនួស ដែលបានផ្ដល់ជូន គណៈកម្មការ ប្រយុទ្ធ នឹង ជំងឺ កូវីដ ១៩ ខេត្តកំពង់ចាមរួមមាន មន្ទីរ កសិកម្ម ៨ លានរៀល សាខា ប្រេងឥន្ធនៈ តេលា អង្កចំនួន ៣តោន ម៉ាស់ចំនួន៥០០០ ក្រម៉ាចំនួន៥០០ មី ចំនួន ៣០កេសធំ នឹងអាលកុលចំនួន៨កាន ស្មើរនឹង២៤០លីត្រ ផ្តល់ជូន គណៈកម្មការ ប្រយុទ្ធ ជំងឺកូវីដ ១៩ ខេត្តកំពង់ចាម សម្រាប់ ចាត់ចែងក្នុងយុទ្ធនាការ បង្ការ ទប់ស្កាត់ការ រីករាលដាល នៃវីរុស កូរ៉ូណា (កូវីដ ១៩) ។
ស្ថិតក្នុងឱកាសនោះបន្ទាប់ពីថ្លែងអំណរ គុណ ដល់ម្ចាស់អំណោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការប្រឆាំងជំងឺកូវីដ១៩ ខេត្ត បានលេីកឡើងដែរថា អំណោយដែល មន្ទីរ កសិកម្ម និង សាខាប្រេងឥន្ធនៈតេលា បានប្រគល់ជូននាពេលនេះ គឺជាការរួមចំណែក យ៉ាងសំខាន់ ក្នុងសកម្មភាពនានា ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលជាការជួយ រំលែកទុក្ខលំបាកការខ្វះខាត របស់ បង ប្អូន ប្រជាពលរដ្ឋផង ជាពិសេសបងប្អូន ពលករដែលទើបតែត្រឡប់មកពី ក្រៅប្រ ទេសវិញ និងក្រុមការងារចុះបំពេញបេស កកម្ម ការពារទប់ស្កាត់ ការរីករាល ដាល នៃវីរុសកូរ៉ូណាផង ខណៈដែលរាជរដ្ឋា ភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ ក្នុងការអំពាវនាវ និងណែនាំដល់គ្រប់ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការជាតិ អន្តរជាតិ និង បងប្អូនប្រជាពលរដ្ឋ ដេីម្បី រួមគ្នាប្រយុទ្ធ ទប់ស្កាត់ ការរីករាល ដាល នៃវីរុស កូរ៉ូណា (កូវីដ១៩) ដែលជាជំងឺរាតត្បាតលេីសកលលោក ក្នុងពេលបច្ចុប្បន្ន ៕
កំពង់ចាម : ដេីម្បី ចូលរួម ជាមួយ រាជរដ្ឋាភិបាល ក្នុង ការ បង្ការ ទប់ស្កាត់ ការ រីករាលដាល នៃ ជំងឺ កូវីដ ១៩ នាព្រឹក ថ្ងៃ ទី ១១ ខែមេសា ឆ្នាំ ២០២០នេះ លោកស៊ឹម ថាវិរះ ប្រធាន មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តកំពង់ចាម បាន ដឹក នាំ ការ ផ្ដល់ ជា ថវិកា ចំនួន ៨ លានរៀល និង លោក ឈុន ស្រ៊ា ម្ចាស់សាខាប្រេងឥន្ធនៈ តេលា សាខាខេត្តកំពង់ចាម បាន ផ្តល់ ជំនួយ ជាអង្ករ គ្រឿងឧបភោគ បរិភោគ និងសម្ភារៈ ប្រេីប្រាស់ មួយចំនួន ជូនដល់គណៈកម្មការប្រយុទ្ធនឹងជម្ងឺកូវីដ១៩ ខេត្តកំពង់ចាម។