ផ្សព្វផ្សាយអនុក្រឹត្យរាជរដ្ឋាភិបាលស្តីពីលើកពេលរឈប់សម្រាកក្នុងពេលចូលឆ្នាំ និងឲ្យធ្វើការដូចធម្មតា

ខេត្តកំពង់ធំៈ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ មានកិច្ចប្រជុំមួយស្តីពីការផ្សព្វផ្សាយ អនុក្រឹត្យលេខ៥០ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីលើកពេលរឈប់សម្រាកក្នុងឳកាសបុណ្យពេលចូលឆ្នាំប្រពៃណីខ្មែរ ដើម្បីចូលរួ​មការពារទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវិដ១៩ ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ថា គ្រប់កងកម្លាំងយោធិន ចំណុះឲ្យមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៃយោធភូមិភាគទី៤ បានអនុវត្តតាមការផ្សព្វផ្សាយអនុក្រឹត្យរាជរដ្ឋាភិបាល និងបានអនុវត្តតាមបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក និងបទបញ្ជារបស់ឯកឧត្តម មេបញ្ជាការយោធភូមិភាគទី៤ រួមទាំងបានចាត់ចែងប្រចាំការប្រចាំបញ្ជារ ក្នុងអំឡុងបុណ្យចូលប្រពៃណីខ្មែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០២០ នេះគឺបានធ្វើពិធីចែក សម្ភារៈការពារនិងទប់ស្កាត់មេរោគកូវិដ១៩ ដែលមាន ម៉ាស់បួនស្រទាប់, អាកុលសម្រាប់លាងសំអាតដៃ ,ធុង បាញ់ថ្នាំសម្លាប់មេរោគ , និងម៉ាស៊ីនវាស់ស្ទង់កំដៅ ចែកជូនដល់បណ្តាអង្គភាពចំណុះបញ្ជាការដ្ឋានតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីប្រឆំាងនិងមេរោគកូវីដ១៩របស់រាជរដ្ឋាភិបាល ចំណែកនៅក្នុងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ គឺពុំមានការឈប់សម្រាកនោះទេ តែតាមអង្គភាព ករិយាល័យ និងស្ថាប័នចំណុះ បានរៀបចំសែនទទួលទេវតាឆ្នាំថ្មី ដើម្បីសុំសេចក្តីសុខផងដែរ។

ដោយ ប៊ុន រដ្ឋា