កំពង់ចាម : លោក អ៊ុម វិបុល ប្រធានមន្ទី ធនធាន ទឹក និង ឧតុនិយម ខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយឃុំព្រះអណ្ដូង រួមដំណេីរ ជាមួយ លោក ទុន ណេត អភិបាល ស្រុក ស្ទឹងត្រង់ បាន អញ្ជើញ ចុះពិនិត្យ ស្ថានភាព ប្រជាពលរដ្ឋ រស់ នៅភូមិព្រែកស្ដី ឃុំព្រះអណ្ដូង ស្រុក ស្ទឹងត្រង់ ខេត្ត កំពង់ចាម ដែល បានរុះរើផ្ទះដោយសារពួកគាត់មានការភ័យខ្លាច បន្ទាប់ ពី មាន ភ្លៀងធ្លាក់ខ្លាំង បណ្ដាល ឲ្យ ប្រេះដីក្រោមផ្ទះ ប្រវែង២១០ម៉ែត្រ និងទទឹងពីច្រាំងទន្លេជាមធ្យម ប្រវែង២០ម៉ែត្រ នាព្រឹក ថ្ងៃ ទី ១៣ ខែមេសា ឆ្នាំ ២០២០ ។
លោកអ៊ុម វិបុល ប្រធានមន្ទី ធនធាន ទឹក និង ឧតុនិយម ខេត្តកំពង់ចាម បាន ឲ្យដឹង ថា ខ្នង ផ្ទុះ ដែល ត្រូវ រុះរើ ជា បន្ទាន់ នោះ មាន ចំនួន៥ខ្នង ៖
១. ឈ្មោះ ខុម ខែម ផ្ទះឈើប្រក់សង្ក័សី ទំហំ ៤មx៦ម (រុះរើទៅរស់នៅជាមួយម្ដាយបណ្ដោះអសន្ន)
២. ឈ្មោះ គ្រីន ព្រិល ផ្ទះឈើប្រក់សង្ក័សី ទំហំ ៤មx៦ម (រុះរើទៅមានដីសាងសង់ផ្ទាល់ខ្លួន)
៣. ឈ្មោះ ថាន រិត ផ្ទះឈើប្រក់សង្ក័សី ទំហំ ៥មx៦ម (រុះរើទៅរស់នៅជាមួយម្ដាយបណ្ដោះអសន្ន)
៤. ឈ្មោះ តេន អឿន ផ្ទះឈើប្រក់សង្ក័សី ទំហំ ៦មx៩ម (រុះរើទៅរស់នៅជាមួយបងបណ្ដោះអសន្ន)
និង ៥. ឈ្មោះ ថាវ ឃា ផ្ទះឈើប្រក់សង្ក័សី ទំហំ ៣មx៤ម (រុះរើទៅរស់នៅជាមួយម្ដាយបណ្ដោះអសន្ន)
ដោយឡែក ផ្ទះ ប្រជាពលរដ្ឋ ដែល ត្រូវ ត្រៀមរុះរើមាន ចំនួន៦ខ្នង ក្នុង នោះមាន ៖
១. ឈ្មោះ មេន មុត ផ្ទះឈើប្រក់សង្ក័សី ទំហំ ៤មx៥ម
២. ឈ្មោះ ហឿន ចាន់ណា ផ្ទះឈើប្រក់សង្ក័សី ទំហំ ៤មx៥ម
៣. ឈ្មោះ ពេញ ស្រ៊ាន ផ្ទះឈើប្រក់សង្ក័សី ទំហំ ៩មx៩ម
៤. ឈ្មោះ ភេន ផន ផ្ទះឈើប្រក់ក្បឿង ទំហំ ៤មx៥ម
៥. ឈ្មោះ វ៉ាង ជីវ័ន្ដ ផ្ទះដែក ទំហំ ៦មx៦ម
និង ៦. សាលាឆទាន ឈើប្រក់ក្បឿង ទំហំ ៦មx៧ម ។
ក្នុងឱកាសនោះដែរ លោកប្រធានក្រុមការងារចុះជួយឃុំបានឧបត្ថម្ភ ប្រជាពលរដ្ឋចំនួន ០៥គ្រួសារដែលរុះរេីផ្ទះរួច ក្នុងមួយគ្រួសារទទួលបាន ថវិកាចំនួន ២០ ០ ០០០៛ និង អង្ករ ចំនួន ២៥គីឡូក្រោម ផងដែរ ៕