ក្រៅ ពី បំពេញ កាតព្វកិច្ច ជា កងទ័ព ជួរមុខ មន្ទីរ សុខាភិបាល ខេត្ត កំពង់ចាម បាន ឧបត្ថម្ភ ថវិកា សម្រាប់ ប្រឆាំង នឹង ជំងឺ កូវីដ ១៩

កំពង់ចាម : លោក វេជ្ជបណ្ឌិត គឹម សួរ ភីរុណ ប្រធាន មន្ទីរ សុខាភិបាល ខេត្ត កំពង់ចាម នាព្រឹក ថ្ងៃ ទី ១៦ ខែមេសា ឆ្នាំ ២០២០នេះ បាន នាំយក នូវ ថវិកា រួម របស់ មន្ត្រី សុខាភិបាល ចំនួន ៥.១៦០.០០០៛ សម្រាប់ ផ្តល់ ជូន គណៈកម្មការ ប្រយុទ្ធ នឹង ជំងឺ កូវីដ ១៩ ខេត្តកំពង់ចាម ដែល ជា ការ ចូល រួម ចំណែក ជា មួយ រាជរដ្ឋាភិបាល ក្នុង ការ បង្ការ ទប់ស្កាត់ ការ រីករាលដាល នៃ ជំងឺ កូវីដ ១៩ ក្រៅ ពី បំពេញ កាតព្វកិច្ច ជា កងទ័ព ជួរមុខ យ៉ាង សំខាន់ នៅ កម្ពុជា ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ថ្លែងអំណរគុណ ដល់ មន្ត្រី នៃ មន្ទីរ សុខាភិបាល ខេត្ត កំពង់ចាម ទាំងអស់ ដែល បាន ចូល រួម ចំណែក ឧបត្ថម្ភ ជា ថវិកា សម្រាប់ គណៈកម្មការ ប្រយុទ្ធ នឹង ជំងឺ កូវីដ ១៩ ខេត្តកំពង់ចាម យកទៅ ប្រេីប្រាស់ តាមតម្រូវការចាំបាច់ ក្នុង យុទ្ធនាការ នានា ដេីម្បី រួម គ្នា បង្ការ ទប់ស្កាត់ ការ រីករាលដាល នៃ ជំងឺ កូវីដ ១៩ ដែល មន្ត្រី សុខាភិបាល ជាកងទ័ព ជួរមុខ យ៉ាង សំខាន់ ក្នុង ការ ប្រយុទ្ធ ប្រឆាំង ទប់ស្កាត់ ការ រាតត្បាត នៃ ជំងឺ ដ៏ កាច សាហាវ នេះ ផង ។

លោក វេជ្ជបណ្ឌិត គឹម សួរ ភីរុណ ប្រធាន មន្ទីរ សុខាភិបាល ខេត្ត កំពង់ចាម បាន ឲ្យដឹងថា កន្លងមក នេះ មន្ត្រី សុខាភិបាល បាន ធ្វើ ការ ផ្សព្វផ្សាយ សភាពការណ៍ និងធ្វើបច្ចុប្បន្នភាពពីករណី COVID ១៩ នៅក្នុងខេត្តកំពង់ចាម បាន គ្រប់គ្រងសភាពការណ៍ ដោយចុះស្រង់ស្ថិតិ ពលករចំណូលស្រុកជាប្រចាំរៀងរាល់ថ្ងៃ ដើម្បីធ្វើការតាមដាន អប់រំ ពីអនាម័យ ការបង្ការចម្លងមេរោគ (ក្នុងករណីសង្ស័យ) ត្រូវទុកដាក់ដោយឡែកចំនួន១៤ថ្ងៃ ដើម្បីចៀសវាងការចម្លង ជាសហគមន៍ដែលជាបញ្ហាព្រួយបារម្ភ។ បានត្រៀមលក្ខណៈទុកជាមុន ចំពោះ ករណី ពលករចំណូលមកពីប្រទេសជិតខាង ដោយមានអគារសម្រាប់ទុកដាក់ករណីសង្ស័យ ដែល មាននៅមន្ទីរពេទ្យខេត្ត សណ្ឋាគារមេគង្គ និងសាលាគរុកោសល្យ ភូមិភាគកំពង់ចាុម សរុបជាង ៥០០គ្រែ។ ព្រមទាំង បាន បរិច្ចាគថវិកាដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការរបស់យើង ក្នុងការជួយឩបត្ថម្ភដល់ គណៈកម្មការជាតិកូវីត១៩ ក៏ដូច គណៈកម្មការខេត្តគ្រប់គ្រងកូវីត១៩ផងដែរ ៕