ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី១៥មេសានេះ នៅឯរដ្ឋបាលខេត្តស្ទឹងត្រែង មានការបើកកិច្ចប្រជុំមួយស្តីពីការត្រួតពិនិត្យរបាយការណ៍ ការអនុវត្តសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ ដែលកំពុងកើតមានជាសកល ! កិច្ចប្រជុំនេះដឹកនាំដោយ លោក ឡូយ សុផាត អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែងនិងជាប្រធានគណៈកម្មាការផែនការវិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា និងមានការចូលរួមពីសំណាក់ លោកឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត.លោក
ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្ត. សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលក្រុង/ស្រុក និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តផងដែរ ។
លោក ម៉ុម សារឿន អភិបាខេត្តស្ទឹងត្រែង និងជាប្រធានគណៈកម្មការប្រយុទ្ធនិងជម្ងឺឆ្លងកូវីដ១៩ មានរសន៍ថា: រហូតមកដល់ពេលនេះ ខេត្តស្ទឹងត្រែងពុំទាន់រកឃើញមានអ្នកឆ្លងជម្ងឺកូវីដ១៩ នៅឡើយទេ ខណៈជម្ងឺនេះកំពុងបន្តរីករាលដាលជាសកល និងមានការកើនឡើងបន្តិចបន្តួច នៅតាមរាជធានីខេត្តមួយចំនួន ទូទាំងព្រះ
រាជាណាចក្រកម្ពុជាផងនោះ ។ លោកថា:ដោយមានការណែនាំពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ! រដ្ឋបាលខេត្តស្ទឹងត្រែង សម្រេចបង្កើតគណៈកម្មការប្រយុទ្ធប្រឆាំងនិងជម្ងឺឆ្លងកូវីដ១៩ ដើម្បីដឹកនាំ និងធ្វើសកម្មភាពប្រយុទ្ធនឹងជម្ងឺដ៏កាចសាហាវ
នេះ ។
លោក ឡូយ សុផាត អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង និងជាប្រធានគណៈកម្មាការផែនការវិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា បានមានប្រសាសន៍ សាទរចំពោះរដ្ឋបាលខេត្ត រួមទាំងអ្នកពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងទប់ស្កាត់ការរីករាលដាលនូវជម្ងឺកូវីដ១៩ ព្រមទាំងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវរាល់សេចក្តីណែនាំ និងបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រឹងប្រែងទប់ស្កាត់កុំឲ្យមានការរីករាលដាល តាមសហគមន៍នានា ។លោក ឡូយ សុផាត មានប្រសាសន៍បន្តថា:ជម្ងឺកូវីដ១៩ ជាប្រភេទជម្ងឺកាចសាហាវមួយដែលបាននឹងកំពុងធ្វើឲ្យពិភពលោក មានការព្រួយបារម្ភ ព្រោះជម្ងឺនេះ មិនទាន់មានថ្នាំព្យាបាលជាក់លាក់នៅឡើយទេ ។
ដូចនេះជៀសវៀងការឆ្លងមកដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ក្នុងក្រុមគ្រួសាររបស់យើង គឺមានតែយើងត្រូវនាំគ្នាចូលរួមទប់ស្កាត់ តាមរយៈអនាម័យខ្លួនប្រាណ ពាក់ម៉ាស់ការពារ លាងសម្អាតដៃនិងសាប៊ូឲ្យបានគ្រប់ពេលវេលា ៕ ដោយ:ម៉ាវិន