ភ្នំពេញ ៖ មានសប្បុរសជន ក្រុមហ៊ុនឯកជន និងក្រុមអ្នកសារព័ត៌មានផងនោះ បាននាំយកអំណោយមួយចំនួនមកប្រគល់រដ្ឋបាលរាជធានីភ្នំពេញដើម្បីចូលរួមចំណែក ក្នុងការទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ខណៈដែលជំងឺដ៏កាចសាហាវនេះ បាននិងកំពុងរីករាលដាល និងសម្លាប់ជីវិតមនុស្សអស់ជាច្រើនម៉ឺននាក់នៅលើសកលលោក ដោយក្នុងនោះកម្ពុជាក៏បាន និ ងកំពុងទទួលរង ពីការរីករាលដាល នៃជម្ងឺនេះផងដែរ។
ពិ ធីនេះ ត្រូវបានរៀបចំធ្វើឡើងកាលពីល្ងាចថ្ងៃទី១៣ ខែមេសា ២០២០នេះ នៅសាលារាជធានីភ្នំពេញ ដោយមានវត្តមាន លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំជាច្រើនរូបទៀត បានអញ្ជើញមកទទួលដោយផ្ទាល់ ពីសប្បុរសជន។ អំណោយទាំងនោះ រួមមាន ជែលលាងដៃ សាប៊ូលាងដៃ និងនំស្រួយលីលី ចំនួន ១០០កេស។
ក្នុ ងឱកាសនោះ លោក ឃួង ស្រេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនទាំងអស់ ពិសេស ក្រុមហ៊ុននំស្រួយលីលី និងក្រុមអ្នកសារព័ត៌មាន ដែលបានជួយឧបត្ថម្ភ គាំទ្រជាសម្ភារៈអនាម័យ និងគ្រឿងឧបភោគនានា មករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩នេះ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ។
លោកអភិបាលបញ្ជាក់ថា អំណោយទាំងនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងប្រគល់បន្តទៅឱ្យ មជ្ឈមណ្ឌលគរថ្លង់ភ្នំពេញថ្មី នូវសាប៊ូដុំ៥កេស និងនំស្រួយលីលី ចំនួន១០០កេស ដើម្បីឱ្យ មជ្ឈមណ្ឌលនេះ យកទៅចែកចាយ នឹងប្រើប្រាស់ ក្នុងការទប់ស្កាត់ជំងឺ កូវីដ ១៩៕