ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង និង​បំពាក់​អន្ត​នរ​សក្តិ មន្ត្រីនគរបាល​ជាតិ ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ស្វាយរៀង​

​ខេត្ត​ស្វាយរៀង និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង បាន​រៀបចំ​ប្រកាស​ផ្ទេ​ភារកិច្ច​តែងតាំង មុខតំណែង និង​បំពាក់​អន្ត​នរ​សក្តិ

មន្ត្រីនគរបាល​ជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ស្វាយរៀង ក្រោម អធិបតីភាពៈ 
-​    ​ឯកឧត្តម​    ​សុខ     ​ផល     ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ   
-​    ​ឯកឧត្តម     ​ជៀង     ​អំ     ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​
-​    ​នាយ​ឧត្តមសេនីយ៍  ចាន់  អ៊ាន  អគ្គស្នងការ​រង​នគរបាលជាតិ 
-​    ​លោកស្នងការ ស្នងការរង​
-​    ​លោក​អនុប្រធាន​សាលាដំបូង​ខេត្ត ព្រហរាជអាជ្ញារង​អម​សាលា​ដំបូងខេត្ត 
-​    ​កងរាជអាវុធហត្ថ​ខេត្ត កង​ខេមរៈ​ភូមិ​មន្ត និង​ភ្ញៀវ​នគ​បាល​ទូទាំង​ខេត្ត សរុប​ជាង ១៥០ នាក់​។​
​កម្មវិធី​នេះ​រៀង​ចំ​ឡើង​នៅ​ថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០១៤ នៅ​សាលា​ប្រជុំ ស្នងការដ្ឋាន​នគរបាល​ខេត្ត  ភូមិ​មេភ្លើង សង្កាត់​ស្វាយរៀង  ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង ។​
​    ​ការផ្ទេ​មុខតំណែង​មាន​រាយ​នាម​ដូច​ក​ខាងក្រោមៈ 
1.​    ​លោក​ឧត្តមសេនីយ៍ត្រី     ​ប្រាក់     ​ចាំ​    ​    ​ស្នងការរង​ទទួល​ផ្នែក​ផែនការ អគ្គីភ័យ និង​អាវុធជាតិផ្ទុះ 
2.​       លោក​វីរៈ​សេនីយ៍​ទោ     ​គង់     ​សុខុម​    ​នាយសេនាធិការរង​ឡើង​អន្ត​ន​សក្តិ​ជា​វីរៈ ឯក 
3.​    ​វីរៈ​សេនីយ៍​ទោស​    ​    ​យ៉​ន​    ​សោភ័ណ្ឌ​    ​នាយសេនាធិការរង​ឡើង​ឋានន្តរ ស័​ក្ត ជា​វីរៈ​សេនីយ៍​ឯក​
4.​    ​លោក​វីរៈ​សេនីយ៍​ទោ​    ​គង​    ​សំអឿន     ​មេបញ្ជាការ​កង​វីរៈសេនា​តូច​លេខ 611 ជា​ស្នងការរង​ទទួលបន្ទុក​អន្តោប្រវេសន៍​
5.​    ​លោក​វីរៈ​សេនីយ៍​ទោ​    ​មាស​    ​ចក់​    ​    ​អធិការនគរបាល​ស្រុក​រំដួល​ឡើង​ឋានៈ​ជា ស្នងការ​ទទួលបន្ទុក​អត្តសញ្ញាណ​កម្ម​
6.​    ​លោក​វីរៈ​សេនីយ៍​ទោ​    ​កុយ​    ​សុភាព     ​នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ឡើង​ទៅ​ស្នងការរង នៃ​ស្នងការ​នគរបាល​ខេត្ត 
7.​    ​លោក​វីរៈ​នី​យ៍​ត្រី     ​    ​គិម​    ​លៃ​    ​    ​នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត  ស្រាល ឡើង​ឋានៈន្តរស័ក្ត ជា​សេនីយ៍​ទោ និង​ជា​នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ 
8.​    ​លោក​អនុសេនីយ៍ឯក​    ​ញ៉ែម     ​ផេង     ​នាយ​ផ្នែក​បទល្មើស​មជ្ឍឹម​ជា​វីរៈសេនីយ៍ត្រី នាយរង​ការិយ​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ។ 
​ឯកឧត្តម​    ​ជៀង   អំ  អភិបាល​នៃ​អភិបាលខេត្ត បាន​សង្កត់ធ្ងន់ៗ​ទៅលើ​ការធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជូន​ប្រជាពលរដ្ឋ ឲ្យទាន់​ពេលវេលា​នឹង​តម្រូវាកា​ររបស់​ពួកគាត់ និង​បាន​ផ្តាំផ្ញើ​ទៅដល់​នាយ​ការិយាល័យ​ដែល​ឡើងកាន់តំណែង​ថ្មី​ទាំងអស់ ត្រូវ​ខិត ខំ​យកចិត្តទុកដាក់ បម្រើ​ជូន​ប្រជាពលរដ្ឋ​ទៅ​តាម​តួនាទី​រៀងៗ​ខ្លួន ។​
​ឯកឧត្តម​    ​សុខ ផល      អគ្គនាយក​នៃ​នាយដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ​បាន​ថ្លើង​នូវក្នុង​ឱកាស​នេះ​ថា បច្ចុប្បន្ន​អន្តោប្រវេសន៍​បរទេស ចូល​ក្នុង​មក​ក្នុងប្រទេស កម្ពុជា មាន​ការកើនឡើង​រាប់ម៉ឺន​នាក់​ក្នុង​មួយឆ្នាំៗ ជាពិសេស​អន្តោប្រវេសន៍​ជា​ពលករ ដើរ​រក​ការងារ​ធ្វើ​កើនឡើង 23 % នៅ​ឆ្នាំ 2014 នេះ ។ 
​ឯកឧត្តម​បាន​បន្តទៀតថា មន្ត្រី​អន្តោប្រវេសន៍​ត្រូវ​ពង្រឹង​ការងារ ត្រួតពិនិត្យ​ភ្ញៀវ​បរទេស​ចេញ ចូល​តាម​ច្រូកទា្វព្រំដែន អន្តរជាតិ ច្រូក​ទា្វ​ភាគី និង​ពិនិត្យមើល ប៉ាស្ព័រ ឲ្យបាន​ច្បាស់លាស់​ត្រឹមត្រូវ  ។​
​ខេត្ត​ស្វាយរៀង​មាន​រោងចក្រ សហគ្រាស សណ្ឋាគារ កាស៊ីណូ និង​គ្រឹះស្ថាន​នានា សរុប 77 ក្រុមហ៊ុន ក្នុងនោះ​អន្តោប្រវេសន៍​បរទេស​មា​ន​ជាង​ពាក់កណ្តាល ឬ​ឯ​ច្បាប់​បាន កំណត់ឲ្យ​ក្រុមហ៊ុន​បរទេស​ប្រើ​បុគ្គលិក​ជា​ពលករ​បរទេស ត្រឹមតែ 10 % អញ្ចឹង​ហើយ​ទើប​ឲ្យមាន​វិធានការ​ទប់ស្កាតអ​ន្តោ​ប្រវេសន៍​ខុសច្បាប់ ហូរ​ចូល​ប្រទេស​កម្ពុជា​ដោយ​គ្មាន ច្បាប់​ទំលាប់ ។​

1