ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក

កំពត៖  នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានរៀបចំទទួលបដិសណ្ឋារកិច្ច ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងប្រតិភូអមដំណើរ អញ្ជើញចុះមកសួរសុខទុក្ខ និងសំណេះសំណាលជាមួយកងកម្លាំង អង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ និងវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤០ ប្រចាំខេត្តព្រះសីហនុ សរុបចំនួន ២៥២នាក់ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ បានផ្តល់ជូនថវិកាដល់កងកម្លាំងក្នុងម្នាក់ៗទទួលបានថវិកា ចំនួន ១០០,០០០៛ (មួយរយពាន់រៀល) នៅទីបញ្ជាការអង្គភាពបង្រ្កាបបទល្មើសលើផ្ទៃសមុទ្រ ។អួង វឹុង