សៀមរាប៖ ឈើគ្រញូងចំនួន០៤ដើម ដែលដុះក្នុងតំបន់ឧទ្យានអង្គរ ត្រូវជនមិនស្គាល់មុខលួចកាប់យកបានដោយសុវត្ថិភាព។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងកាលពីរសៀល
ថ្ងៃទី១៦ខែមេសាឆ្នាំ២០២០ថា ដើមឈើគ្រញូងដែលត្រូវគេលួចកាប់ទាំង៤ដើមនេះ ដុះនៅក្នុងព្រៃឧទ្យានអង្គរ ស្ថិតភូមិក្រវ៉ាន់សង្កាត់នគរធំ ក្រុងសៀមរាប។
ទោះយ៉ាងណាជុំវិញហេតុការណ៍នេះ ក្រុមមន្រ្តីនៅមិនទាន់រកមុខ អ្នកប្រព្រឹត្តបទល្មើសឃើញនៅឡើយទេ។ ដោយគេគ្រាន់តែសន្និដ្ឋានថា ដើមឈេីគ្រញូងនេះត្រូវជនសង្ស័យលួចកាប់ប្រហែល៥ថ្ងៃមកហេីយ៕





































