រាជធានីភ្នំពេញ ៖ យុវជនម្នាក់បែកថ្នាំញៀន បានដើរចេញពីបន្ទប់សណ្ឋាគារដែលខ្លួនស្នាក់នៅហើយឡើងទៅឈរលើដំបូលយានដ្ឋានជួស ជុលរថយន្តមួយកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦ ល្ងាច ថ្ងៃទី ២០ កក្កដា ២០១៤ នៅចំណុចទល់មុខ សណ្ឋាគារអប្សរាបូរី
អង្គរ តាមបណ្តោយផ្លូវ១៣៤ ស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។
យុវជនបែកថ្នាំនេះមានឈ្មោះ ផាន់ សុភា មានស្រុកកំណើតនៅភូមិ បុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ យុវជនបែកថ្នាំខាងលើ រួមជាមួយមិត្តភក្តិម្នាក់ទៀតបានមកស្នាក់នៅ ក្នុងបន្ទប់លេខ ២០៣ នៃសណ្ឋាគារ អប្សរាបូរីអង្គរ ស្ថិតនៅទីតាំង កើតហេតុខាងលើ ។ មកដល់វេលាម៉ោង ៦ល្ងាច ថ្ងៃទី ២០ កក្កដា យុវជនឈ្មោះ ផាន់ សុភា បានប្រើប្រាស់ថ្នាំញៀនរហូតលើសកំរិតបណ្តាលអោយបែកថ្នាំញៀនហើយបានស្លៀកកន្សែងពួគោដើរចេញទៅក្រៅ បន្ទប់ រូចឡើងទៅលើដំបូលយានដ្ឋានជួសជុល រថយន្តមួយកន្លែង នៅទល់មុខសណ្ឋាគារអប្សរាបូរីអង្គរ ដោយដើរចុះឡើងបង្កការភ្ញាក់ផ្អើលតែម្តង ។រយះពេលជាង២ម៉ោងសមត្ថកិច្ចនឹងប្រជាពលរដ្ឋបានឈរមើលយុវជនញៀនថ្នាំខាងលើដោយម្នាក់មានអារម្មណ៍ភ័យខ្លាចយុវជនញៀនថ្នាំខាងលើមានគ្រោះថ្នាក់ដោយលោតចុះពីលើដំបូលយានដ្ឋានខាងលើដើម្បីសម្លាប់ខ្លួន។ដោយទ្រាំមិនបានយុវជនបីនាក់បានឡើងទៅលើដំបូលហើយឈរនិយាយលួងលោមជាមួយយុវជនបែកថ្នាំខាងលើដើម្បីឱ្យចុះមកខាងក្រោមវិញ ដោយឈរនិយាយគ្នាប្រហែល១០នាទី ក៏ត្រូវយុវជនបែកថ្នាំញៀនខាងលើទាញក្បឿងប្រក់ដំបូលមកវាយក្បាលយុវជនម្នាក់ក្នុងចំណោមយុវជនទាំងបីនាក់នោះបណ្តាលឲ្យបែកក្បាលហូរឈាមស្រោចពេញខ្លួន ។ឃើញដូចនោះយុវជន២នាក់ទៀតទ្រាំមិនបានក៏បានដេញវាយ យុវជនបែកថ្នាំញៀននោះធ្វើអោយយុវជនបែកថ្នាំញៀននោះភ័យស្លោនស្លោរលោតចុះពីលើដំបូលយានដ្ឋាមនោះទៅក្រោមធ្លាក់លើផើងផ្កាសន្លប់បានមួយសន្ទុះ ហើយកម្លាំងសមត្ថកិច្ច បានមកការពារខ្លាចប្រជាពលរដ្ឋវាយ ឱ្យរបួសធ្ងន់ ។ បន្ទាប់មកសមត្ថកិច្ចចូលបានចូលទៅចាប់ស្រាប់តែយុវជនបែកថ្នាំនោះដឹងខ្លួនឡើងវិញហើយក៏បានវាយទៅលើសមត្ថកិច្ចយ៉ាងចាស់ដៃ ធ្វើអោយប្រជាពលរដ្ឋនៅក្បែរៗនោះឃើញក៏ចូលទៅវាយយុវជនបែកថ្នាំញៀននោះទៅវិញទៅមកដូចក្នុងរឿងចិនបណ្តាលមនុស្សជាង១០នាក់រងរបួសបែកមុខបែកមាត់ដោយសារយុវជនបែកថ្នាំញៀននោះ ចំណែកយុវជនបែកថ្នាំញៀននោះក៏ត្រូវប្រជាពលរដ្ឋវាយអោយសន្លប់ម្តង់ទៀតផងដែរ។
ក្រោយពេលកើតហេតុយុវជនបែកថ្នាំញៀនខាងលើបានសន្លប់ត្រូវបានសមត្ថកិច្ចចាប់វ៉ៃខ្នោះដៃ និងចងជើងជាមួយកន្លែងផ្អោបនិងឬស្សីសែងដាក់លើរថយន្តយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ៧ មករា ដើម្បីធ្វើការអប់រំ៕