កំពង់ធំ=មន្រ្ដីផ្នែករដ្នបាលព្រៃឈើគ្មានឆន្ទះបង្រ្កាប់បទល្មើសការដឹកជញ្ចូនឈើនោះទេ ធ្វើអោយមានការរឹះគន់លើលោក មុំ សុខផល នាយផ្នែករដ្នបាលព្រៃឈើកំពងថ្មថា តេមិនលើក ឃើញហើយមិនឆ្លើយតប ហើយបែរជាជេរប្រមាថអ្នកសារព័ត៏មាននៅចំពោះមុខ ឈ្មួញឈើថា(ពួកអាកាសែតដើរទាតែលុយ) ប្រសិនបើអ្នកការសែតទាតែលុយមែន ម្លេះមិនបានតេអោយលោក ចុះមកបង្រ្កាប់នោះទេ!
ទង្វើនេះធ្វើអោយឈ្មួញបានចិត្តឡើងចាងគ្មានខ្លាចរអាពីសំណាញច្បាប់នោះឡើយ!កក្ដាទាំងនេះក្នុងនាមលោកជាមន្រ្ដីស៊ីប្រាក់ខែរដ្ន មិនធ្វើការតាមតួនាទីរបស់ខ្លួន បែរជាផ្ដល់ឪកាសនិងផលប្រយោជន៍អោយឈ្មួញទៅវិញ ជាហេតុធ្វើអោយការដឹកជញ្ជូនឈើនៅតែមានជាហូរហែរ ជាក់ស្ដែងកាលពីល្ងាចថ្ងៃទី ១៨ ខែ មេសា ឆ្នាំ២០២០មានបទល្មើសដឹកជញ្ចូនឈើក្ដាពេញរម៉ក នៅលើកំណាត់ផ្លូវកៅស៊ូក្រវ៉ាបាកស្នាឆ្ពោះមកឃុំកំពង់ថ្ម ក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ ពេលអ្នកសារព័ត៏មានតេប្រាប់និងបង្ហាញបទល្មើសអោយហើយបែរជាធ្វើអោយបទល្មើសនោះមានឪកាសរួចខ្លួនដោយសុវត្ថិភាពទៅវិញ។
ប្រភពពីមន្រ្ដីមួយចំនួនប្រាប់ថាក្រុមអ្នកដឹកឈើទាំងនោះគឺជាឆ្នាំងបាយរបស់មេព្រៃទើបគេមិនបង្រ្កាប! យោងតាមប្រភពព័ត៏មានពីអ្នកដឹកឈើរម៉កនោះបានប្រាប់ថា ថៅកែខ្លួនបាន បង់លុយអោយមន្រ្ដីផ្នែករដ្នបាលព្រៃឈើ កំពង់ថ្មរួចហើយ ក្នុងនោះមាន មេប៉ុស្ដិ និងអ្នកពាក់ព័ន្ធមួយចំនួនទើបខ្លួនហ៊ានដឹកឈើដោយមិនញញើតនោះឡើយ។
លោក មុំ សុខផល នាយផ្នែករដ្នបាលព្រៃឈើកំពងថ្ម នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្មាំ២០២០នេះ មិនអាចទំនាក់ទំនងតាមទូស័ព្ទបានទេ ប្រហែលជាដាក់ប្រព័ន្ធជាប់រវល់ទាំង២ខ្សែ 012325078, 0977325078 យើងគ្រាន់តែចង់សួរថា ឈើពេញរម៉កនោះមានចំណាត់យ៉ាងណាហើយ?។
លោក ប៊ុន សុខធី នាយខណ្ឌរដ្នបាលព្រៃឈើខេត្តកំពង់ធំបានប្រាប់តាមទូស័ព្ទនៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្មាំ២០២០នេះថាបន្ទាប់ពីលោកបានទទួលព័ត៏មានថាមានរម៉កកំពុងដឹកឈើក្ដាប្រហែល៥ម៉ែត្រគីប រួចមក លោកបានអោយលោក មុំ សុខផល នាយផ្នែករដ្នបាលព្រៃឈើកំពងថ្មចុះមកបង្រ្កាប់ តែបែរជាលោក មុំ សុខផល ធ្វើអោយរួចដោយសុវត្ថិភាព ដោយសំអាងលើស្ថានភាពក្នុងភូមិងងឹតពេក ស្មុគស្មាញពេក ងាយរងគ្រោះពីសំណាក់ឈ្មួញវាយធ្វើបាប ។
ទទឹងនិងការរាយការណ៍របស់អ្នកសារព័ត៏មានអោយមេព្រៃចុះបង្រ្កាប់ឈើខាងលើនេះ យើងក៏គ្មានជំនឿរចិត្តថាលោកមេព្រៃមានឆន្ទះក្នុងការបង្រ្កាប់ពិតប្រាកដនោះទេ ក្នុងនោះក៏មានប្រភពខ្លះថាមេព្រៃបង្រ្កាប់តែអ្នកអត់បង់លុយអោយតែប៉ុណ្ណោះ ចំណែកអ្នកបង់លុយជាប្រចាំមិនបង្រ្កាប់ទេ បើទើសទាល់ខ្លាំងគ្រាន់តែធ្វើឡុំឡុំរួចហើយដោះលែងបាត។ តើថ្នាក់ដឹកនៅខេត្តកំពង់ធំធ្វើគួរមានចំណាត់ការយ៉ាងណា បើមន្រ្ដីក្រោមឪវ៉ាទមួយចំនួនដេកស៊ីប្រាក់ខែរដ្ន ហើយ អសមត្ថភាពមិនបំពេញតួនាទីរបស់ខ្លួនបែបនេះ ?៕