ខេត្តស្ទឹងត្រែង៖រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង រងការខូចខាតផ្នែកខាងមុខទាំងសងខាង បង្ករឲ្យអ្នកបើកបរម្ខាងទៀតរងរបួសចំដើមទ្រូង ។ ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង១០ព្រឹក ក្នុងថ្ងៃទី១៩មេសានេះ ត្រង់ចំនុចមុខរដ្ឋបាលព្រៃឈើភ្នំក្រហម ស្ថិតក្នុងភូមិរាជានុកូល សង្កាត់/ក្រុងស្ទឹងត្រែង ។សាក្សីឃើញហេតុការណ៍ បានឲ្យដឹងថា:នៅមុនកើតហេតុ រថយន្តមួយគ្រឿងម៉ាកម៉ុងតេរ៉ូ មានគ្នាជិះពី៤ ទៅ៥នាក់មានទាំងក្មេងតូចៗទៀតផង បើកបរមកពីទិសខាងត្បូង លុះមកដល់ចំនុចកើតហេតុ ក៏ប្រទះជាមួយរថយន្តមួយគ្រឿងទៀត ម៉ាកស៊ាំងយ៉ុង បើកទិសបញ្រ្ចាស់គ្នាយ៉ាងពេញទំហឹង ដោយរថយន្តស៊ាំងយ៉ុងបើកបរមិនប្រកាន់ស្តាំ ជិះតែម្នាក់ឯង បង្ករឲ្យអ្នកបើក
បររថយន្តម៉ុងតេរ៉ូ បោកផ្ទប់និងចង្កូតចំទ្រូង(គ្រាំទ្រូង) និងប្រពន្ធរងរបួសជើង (គ្រេចជើង) ។បើតាមរបាយការណ៍របស់សមត្ថកិច្ចចរាច
រណ៍ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានបង្ហាញថា: រថយន្តបង្កម៉ាកស៊ាំងយ៉ុង ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2A 5116 ឈ្មោះ ទូច វ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ដូនធី ឃុំបូសខ្នុរស្រុកចំការលើ ខេត្តកំពង់ចាម ។ មុនកើតហេតុរថយន្តបង្ករខាងលើមកពីលក់ចន្ទី បំណងទៅផ្ទះវិញនៅឯខេត្តកំពង់ចាម ។ ចំណែករថយន្តរងគ្រោះម៉ាកម៉ុងតេរ៉ូ ពណ៌ប្រផេះ ពាកស្លាកលេខភ្នំពេញ 2C 3623 បើកបរដោយស៊ឹម គ្រីយ៉ា ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិវិហារសម្បូរ ឃុំរការ៥ ខេត្តត្បូងឃ្មុំ ។ទីសដៅទៅខេត្តរតនគីរី (ទៅមើលចំការ)។ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានយករថយន្តទាំងពីរទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន រង់ចាំការដោះស្រាយពីម្ចាស់រថយន្តបង្ករតាមផ្លូវច្បាប់ រីឯអ្នករងរបួសត្រូវក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែងដើម្បីព្យាបាល ៕