ពលរដ្ឋ៥នាក់ក្នុងគ្រួសារមួយពុលរកមុខមិនឃើញនៅឃុំទានកាំស្រុកព្រះនេត្រព្រះ

បន្ទាយមានជ៍យ:ពលរដ្ឋ៥នាក់ក្នុងគ្រួសារមួយពុលរកមុខមិនឃើញនៅឃុំទានកាំស្រុកព្រះនេត្រព្រះ កាលពីវេលាម៉ោង៧និង១០នាទីថ្ងៃទី១៧ខែមេសាឆ្នាំ២០២០ ។មន្ត្រីសមត្ថកិច្ចជំនាញកំពុងពិនិត្យរកមូលហេតុហើយ ។មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំទានកាំអោយដឹងថា៖ ករណីពលរដ្ឋពុលមួយគ្រួសារ ចំនួន៥នាក់រួមមាន ៖ ១ /ឈ្មោះ ប៊ុន សារឿនភេទប្រុសអាយុ ៤៩ឆ្នាំជាប្តី ។
២/ឈ្មោះ ខិម សារ៉ាយ ភេទស្រីអាយុ៤២ឆ្នាំជាប្រពន្ធ ។៣ /ឈ្មោះ ប៊ុន កំសត់ ភេទប្រុសអាយុ ៨ ឆ្នាំជាកូន ។៤ /ឈ្មោះ ប៊ុន សារិនភេទស្រីអាយុ ៦ ឆ្នាំ ជាកូន ។៥ /ឈ្មោះ ឈូ រ៉ាឈាន ភេទស្រីអាយុ ៣ឆ្នាំ ។អ្នកទាំងអស់គ្នាមានទីំនៅភូមិទានកាំជើង ឃុំទានកាំ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។អ្នកជិតខាងនិងសមត្ថកិច្ចបានអោយដឹងថា ៖ មុនមានសភាពពុលដោយទន់ដៃជើង រកកលក្អួតចង្អុរ ធីងធោង វិលមុខនោះ ពលរដ្ឋខាងលើបានទិញហូប ពងមាន់អាំងដើរលក់ .និងទិញបង្អែមលក់ក្នុងភូមិ.និងហូបបុកល្ហុងដែលធ្វើខ្លូនឯង។ហេតុនេះហើយ ទើបមិនដឹងថាពុលពីអ្វីចំណីណា មកពីអាកាសធាតុក្តៅហប់និងចំហាយខ្យល់ក្តៅ លាយឡំលំអងផ្កាឈើព្រៃរុះរោយនោះ ។មកទល់ពេលនេះ អ្នកជំងឺស្រាលទាំងអស់បញ្ជូនទៅដេកពិនិត្យព្យាបាលបន្សាបនៅមន្ទិរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ។លោកវេជ្ជបណ្ឌិត កែវ សុភ័ក្ត្រា ប្រធានមន្ទិរសុខាភិបាលខេត្តបន្ទាយមានជ័យអោយដឹងកាលពីថ្ងទី១៨ខែមេសាឆ្នាំ២០២០ថា ៖ ស្ថានភាពអ្នកជម្ងឺស្រាលដែរទេ ហើយក្រុមគ្រូពេទ្យបាននឹងកំពុងយកចិត្តទុកដសក់តាមដាន ពិនិត្យបន្សាបព្យាបាល ហើយយកសំណាកទៅពិនិត្យរកមូលហេតុ ៕