ល្បិចបុគ្គលប៉េអ៊ិម ខេត្តកំពង់ធំតាំងពីអើយមកក្នុងការប្រព្រឹត្តបទល្មើស ហើយប្រើផ្លូវច្បាប់សម្លាប់ ជនណាហ៊ានប្រឆាំងនឹងខ្លួន

កំពង់ធំ៖ ស្តាយផ្លូវច្បាប់របស់បុគ្គលប៉េអ៊ិម ខេត្តកំពង់ធំតាំងពីអើយមក… ក្នុងការប្រព្រឹត្តបទល្មើសផលអនុផលព្រៃឈើ ហើយប្រើផ្លូវច្បាប់សម្លាប់ ជនណាដែលហ៊ានប្រឆាំងនឹងខ្លួន ហើយបុគ្គលទាំងនេះ មានច្រើនណាស់ ដែលគេ នៅចាំបាននូវសាវតា ពាក់ព័ន្ធនឹងឈើប្រណិត ពោលគឺឈើក្រញូងនោះ។មន្ត្រីខូចនេះ អាងខ្លូនមានអំណាច ,មានលុយ ប្រើល្បិចខាងផ្លូវច្បាប់ ដើម្បីបំពានទម្លាក់កំហុស លើជនណា ដែលមិនស្របតាមខ្លួន។ ករណីនេះ បានកើតឡើងទៀតហើយ នៅក្នុងពេល ឯកឧត្ដមអភិបាលខេត្តកំពង់ធំ ជាប់មមាញ៉ឹក ក្នុងទប់ទល់នឹងមេរោគ កូវីត ១៩នោះ។បទល្មើសព្រៃឈើ នៅតែត្រូវបាន បង្ហូរចេញពីព្រៃឡង់ និងដែនព្រៃសហគមន៍ នៅឃុំមានរិទ្ធ ស្រុក សណ្ដាន់ ដោយស្ទើរតែទាំងស្រុង គឺមានរត់ការពីមន្ត្រីកងរាជអាវុធហត្ថនៅស្រុកនោះ ដូចជា លោក ស្រ៊ុន ពេជ្ររស្មី ជាដើម។ មហាជនកំពុងតែមានចម្ងល់ថា តើទង្វើទាំងនេះ មានការគាំទ្រពីលោក លក វង្ស មេបញ្ជាការប៉េអ៊ិមស្រុក និងលោកមេបញ្ជាការខេត្ត ហង្ស ថុល ដែរឬទេ….?នៅម៉ោងប្រមាណ១១ និង៥៥នាទីយប់ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ មានអ្នកសារព័ត៌មាន ៣នាក់ បាន ជំពើបនឹង គោយន្តដឹកឈើ ២គ្រឿង កំពុងធ្វើចរាចរ នៅម្ដុំ ភូមិបាក់ស្រី ស្រុកបា្រសាទសំបូរ ខណៈនោះ ម្ចាស់ឈើបានមកជួប ដោយឲ្យលុយ បាយទឹក ប៉ុន្តែអ្នកសារព័ត៌មាន មិនហ៊ានទទួល ហើយក៏ចេះតែបើកពីក្រោយគោយន្តនោះ ដោយទូរស័ព្ទទៅជំនាញផង ស្រាប់តែបន្តិចក្រោយមកលេចមុខ លោកស្រ៊ុន ពេជ្ររស្មី មន្ត្រីប៉េអ៊ិម ស្រុកសណ្ដាន់ បានបើកឡានទៅដល់ ក្នុងស្ថានភាពស្រវឹង ហើយប្រើអំពើហឹង្សាលើ អ្នកសារព័ត៌មានតែម្ដង។នៅខណៈនោះ លោកពេជ្រ ស្រ៊ុនរស្មី ដោះអាវ ហើយមានកាំភ្លើងខ្លី អាម៉េបញ្ចូលគ្រាប់ ហើយភ្ជង់ និងទាញក្របួច ក អាវ អ្នកសារព័ត៌មានទាំងនេះ ឲ្យទៅអង្គុយមួយកន្លែង ដោយគំរាមថា អញមានលុយ អញបាញ់ក្បាលពួកអាហ្អែងចោល ខ្លាំងណាស់មួយក្បាលមួយម៉ឺន។ នៅក្នុងសកម្មភាពនេះ កាំភ្លើងខ្លី របស់ ស៊្រុន ពេជ្ររស្មី បានជ្រុះគ្រាប់នៅកន្លែងកើតហេតុទៀតផង។ជាមួយគ្នានេះ លោក ស៊្រុន ពេជ្ររស្មី បានបញ្ជាឲ្យអ្នកដឹកឈើដក កម្ទេចចោល នូវឧបករណ៍ អ្នក សារព័ត៌មានផងដែរ តែទង្វើនេះ មិនបានសម្រេច ដោយមានការអន្តរាគមន៍ រារាំងពីសមត្ថកិច្ចនគរប៉ុស្តិ៍រដ្ឋ បាលនៅទីនោះ បានទៅដល់។គួរបញ្ជាក់ថា ចំណុចកើតហេតុនេះ នៅស្រុកប្រាសាទសំបូរ មិនមែននៅស្រុកសណ្ដាន់ ជាដែនសមត្ថកិច្ច លោក ស៊ុរន ពេជ្ររស្មី នោះទេ ម្យ៉ាងនៅពេលនោះ លោកស៊្រុន ពេជ្ររស្មី ស្រែកក្ដែងៗថា ឈើរបស់អញ ! អញ ឲ្យសម្របសម្រួលហើយ ម្ដេចក៏ពួកអាហ្អែង មិនយក ពួកអាហ្អែងចង់បានប៉ុន្មាន…?ក្រោយថ្ងៃកើតហេតុ អ្នកសារព័ត៌មាន បានប្ដឹងទៅទីបញ្ជាការប៉េអ៊ិម ខេត្តកំពង់ធំ តែគេមិនទទួល បន្ទាប់មកក៏ប្ដឹង ទៅអយ្យការ អមសាលាដំបូង ប៉ុន្តែមិនទាន់បានអីផង ស្រាប់តែលោកឧត្ដមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការប៉េអ៊ិមខេត្តកំពង់ធំ បានចេញលិខិតកោះហៅ អ្នកសារព័ត៌មានទៅវិញ ដោយយោងតាម ពាក្យបណ្ដឹង របស់ជនដឹកឈើខុសច្បាប់ ឈ្មោះស៊ីវ តំ ភេទស្រី អាយុ៣៤ឆ្នាំ នៅភូមិព្រៃភ្លូ ឃុំកំពង់ថ្ម ស្រុក សន្ទុក ខេត្តកំពង់ធំ។មហាជនកោតសសើរ ខ្លាំងបំផុត ចំពោះករណីធ្វើលឿន ដូចជាគ្រាប់កាំភ្លើង របស់ប៉េអ៊ិមនេះ ព្រោះថ្ងៃកើតហេតុ គឺរំលងអាធ្រាត្រ ឈានចូលដល់ថ្ងៃទី១២ហើយ ហើយរយៈពេលតែ៣ថ្ងៃ គឺថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ម៉ោង ៥ល្ងាច លិខិតកោះហៅ មកដល់ភា្លម។ករណីនេះ ត្រូវមហាជន ដឹង និងស្គាល់ច្បាស់ថា ជាការប្រើល្បិច ថោកទាប របស់លោក ស៊្រុន ពេជ្ររស្មី និងបក្ខពួក អាងខ្លូនមានលុយ, មានអំណាច ដែលបានមក ដោយមុខរបរបំផ្លាញព្រៃឈើ បើកករណី ខាងផ្លូវច្បាប់ ដើម្បីជាចំណាត់ខ្មាំង ទប់ទល់ នឹងទង្វើអាក្រក់របស់ខ្លួន ដែលអ្នកសារព័ត៌មានប្ដឹងទៅ ស្ថាប័ន តុលាការនោះ។ប៉ុន្តែទោះជាយ៉ាងណាក្ដី ក៏មហាជនសង្ឃឹមថា លោកហង្ស ថុល មេបញ្ជាការ ប៉េអ៊ិមខេត្តកំពង់ធំ និងមន្ទីរ ជំនាញ ប្រាកដជាផ្ដល់យុត្តិធម៌ក្នុងរឿងនេះ មិនឲ្យកិត្តិយសប៉េអ៊ិមខេត្តកំពង់ធំ ធ្លាក់ចូលរឿងអាស្រូវនោះទេ ក្នុងសម័យនេះហើយ ម៉្យាងអ្នកសារព័ត៌មានទាំងនោះ ក៏សុំឲ្យអង្គភាព និងបងប្អូន អ្នកសារព័ត៌មាន ទាំងអស់ជួយតាមដាន និងផ្សព្វផ្សាយការពិតផង អ្នកសារព័ត៌មាន មិនតិចទេ ដែលរងគ្រោះ ដោយទង្វើនេះ៕