រដ្ឋបាលស្រុកចន្ទ្រាថ្លែងអំណរគុណនាយឧត្តមសេនីយ៍មុឹង សំផននិងក្រុមការងារព្រមទាំងសប្បុរសជនដែលបានប្រគល់សម្ភារនិងថវិការប្រយុទ្ធប្រឆាំងcovid1

ស្វាយរៀង៖លោកថន ថាវុទ្ធាអភិបាលស្រុកចន្ទ្រានិងជាប្រធានគណបក្សស្រុកនៅរសៀលថ្ងៃទី១៩ខែមេសាឆ្នាំ២០២០បានប្រកាសថ្លែងអំណរគុណដល់លោកនាយឧត្តមសេនីយ៍មុឹង សំផនប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកចន្ទ្រានិងក្រុងបាវិតនិងលោកស្រីព្រមទាំងប្រធានអនុប្រធានក្រុមការងារសមាជិកបក្សចុះជួយតាមឃុំនានានៅស្រុកចន្ទ្រាដែលបានចូលរួមផ្តល់នូវសម្ភារនិងថវិការជាបន្តបន្ទាប់ដល់រដ្ឋបាលឃុំ និងស្រុកយ៉ាងផុសផុលដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺcovid-19។លោកថន ថាវុទ្ធាបានឲ្យដឹងទៀតថាដោយយោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩និងមានការយកចិត្តទុកដាក់ខ្ពស់ពីរដ្ឋបាលខេត្តស្វាយរៀង កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ កន្លងទៅនេះ នៅសាលាស្រុកចន្ទ្រា លោកនាយឧត្តមសេនីយ៍ ម៉ឹង សំផនរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចន្ទ្រា និងក្រុងបាវិតបានចាត់តាំង លោករ័ត្ន មុន្នី សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចន្ទ្រា បាននាំយកសម្ភារៈ និងថវិការបស់លោកមុឹង សំផននិងលោកស្រីមកប្រគល់ជូនរដ្ឋបាលស្រុកចន្រ្ទា ដើម្បីចុះធ្វើ យុទ្ធនាការផ្សព្វផ្សាយវិធានការប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ។ សម្ភារៈដែលបានប្រគល់ជូនរួមមាន ក្រមាចំនួន ៧២៥ ប្រេងសាំងចំនួន ៨៧០លីត្រ អាល់កុលចំនួន ២៩០ លីត្រ ដបបាញ់អាល់កុលចំនួន ៨៧ ដប ថវិកាចំនួន ២.៩០០.០០០ រៀល ។ សរុបការចំណាយរបស់នាយឧត្តមសេនីយ៍ ម៉ឹង សំផន គិតជាថវិកាចំនួន ១៥.២៣៩.៥០០ រៀល ។ ជាមួយនោះ លោករ័ត្ន មុន្នី ក៏បានជួយឧបត្ថម្ភនូវថវិកា សម្រាប់ទិញប៊ីដុងចំនួន ៦៤ ដបបាញ់អាល់កុលចំនួន ៦៤ ឈ្នួល រថយន្តដឹកប្រេងសាំងចំនួន ២៥០.០០០រៀល ឧបត្ថម្ភមន្ត្រីសម្រាប់រៀបចំសម្ភារៈចំនួន១៤០.០០០រៀល។ សរុបការចំណាយរបស់ លោក រ័ត្ន មុន្នី គិតជាថវិកាចំនួន ១.៥៧៨.០០០ រៀល ។លោកបានបន្តថាចំណែកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ លោកនាយឧត្តមសេនីយ៍ ម៉ឹង សំផនបានចាត់ក្រុមការងារនាំយកសម្ភារៈ និងថវិកាផ្ទាល់របស់លោកនិងលោកស្រី មកប្រគេនព្រះសង្ឃនៅវត្តបទុមរង្សី ហៅវត្តចេក ស្ថិតក្នុងភូមិចេក ឃុំសំរោង សម្ភារៈរួមមាន អង្ករ ០១ តោន មី ២០កេស ត្រីខកំប៉ុង ០៣កេសធំ ទឹកសុទ្ធវីតាល់ ០៦កេស និង ថវិកា ២៥០ដុល្លារ សរុបការចំណាយគិតជាថវិកាចំនួន ១.០០០ ដុល្លារ ។លោកបានបញ្ជាក់ថាក្នុងការឆ្លើយតបទៅនឹងការអំពាវនាវរបស់រដ្ឋបាលស្រុកចន្ទ្រាក្រុមការងារចុះជួយតាមឃុំទាំង៦នៃស្រុកចន្ទ្រាក៏បានជួយឧបត្ថម្ភសម្ភារនិងថវិការដើម្បីប្រយុទ្ធប្រឆាំងនិងជំងឺកូវីដផងដែរគឺធ្វើឡើងផុសផុលតែម្តង។លោកបានបន្តថាចំពោះសកម្មភាពនៃការផ្សព្វផ្សាយ អប់រំ ដល់ប្រជពលរដ្ឋឱ្យយល់ដឹងពីវិធានការការពារ និងចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ព្រមទាំងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រលំបាក មិនមែនបញ្ចប់ត្រឹមតែប៉ុណ្ណេះទេ គឺក្រុមការងារ ក៏ដូចជា រដ្ឋបាលស្រុកចន្ទ្រា នៅតែបន្តធ្វើជាប់ជាប្រជាប្រចាំ ដើម្បីជួយដល់ប្រជាពលរដ្ឋ និងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩ ដ៏កាចសាហាវមួយនេះ ៕