​ជនរងគ្រោះចំនួន២នាក់ដែលកំពង់អង្គុយលេងទូរសព័្ទនៅក្បែរផ្លូវត្រូវបានបក្សពួក៣នាក់ប្រើដាវកាប់ទៅលើ​ជនរងគ្រោះ

(កំពង់ធំ)៖ សមត្ថកិច្ចនគរបាលស្រុកបារាយណ៏ បានកំណត់មុខសញ្ញាបាន និងកំពង់ធ្វើការស្រាវជ្រាវតាមចាប់ ជនសង្ស័យចំនួន៣នាក់ យកមកផ្ដន្ទាទោសតាមច្បាប់ បន្ទាប់ពីធ្វើសកម្មភាពជិះម៉ូតូឌុបគ្នាហើយប្រើដាវកាប់ទៅលើជនរងគ្រោះចំនួន២នាក់ដែលកំពង់អង្គុយលេងទូរសព័្ទនៅក្បែរផ្លូវបណ្តាលឱ្យរបួស កាលពីវេលាម៉ោង ១៩ និង ៣០នាទីនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ នៅចំនុចកសិដ្ឋានទី១ក្រុមហ៊ុនបារៀកំពង់ធំអភិវឌ្ឍន៍កៅស៊ូ ភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ មានករណីហឹង្សាមួុយលើកប្រព្រឹត្តដោយ៖
ជនសង្ស័ឈ្មោះ ពឿន ពេជ ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិបាក់ស្នាលើ ឃុំបាក់ស្នា ស្រុកបារាយណ៏ ខេត្តកំពង់ធំ (កម្មករចៀជ័រ)និងបក្សពួក២នាក់ទៀតមិនស្គាល់ឈ្មោះជិ:ម៉ូតូ១គ្រឿងគ្នា៣នាក់បានយកដាវកាប់ទៅលើជនរងគ្រោះចំនួន២នាក់ ដែលកំពង់អង្គុយលេងទូរសព័្ទនៅក្បែរផ្លូវបណ្តាលឲ្យរងរបួសទាំង២នាក់ :ជនរងគ្រោះទី១: ឈ្មោះភិន រដ្ឋា ភេទប្រុស អាយុ ១៥ឆ្នាំ (កម្មករចៀជ័រ)របួស ក ខាងក្រោយផ្នែកខាងស្តាំ( ស្រាល) និងជនរងគ្រោះទី២: ឈ្មោះវ៉ាន់ សំឡេង ភេទប្រុសអាយុ ១៩ឆ្នាំ(កម្មករចៀជ័យ)របួសក្បាលខាងក្រោយនិងស្មាខាងស្តាំ(ធ្ងន់)ទាំង២នាក់នៅភូមិវាលធំ ឃុំគគីធំ ស្រុកបារាយណ៏ ខេត្តកំពង់ធំ ។ ក្រោយពីធ្វើសកម្មភាពរួចមុខសញ្ញាដែលជាជនសង្ស័យបានជិះម៉ូតូរត់គេចខ្លួុនបាត់ ។ ករណីនេះត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកំពង់ធ្វើការស្រាវជ្រាវតាមចាប់មុខសញ្ញានិងកសាងសំណុំរឿងតាមនីតិវិធី ៕