ខេត្តតាកែវ៖ ព្រឹកថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំជូតទោស័ក ពុទ្ធសរាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ លោក វរសេនីយ៍ឯក ឆឹង រតនៈ ស្នងការរង និងជាអនុប្រធានគណៈកម្មាធិការ មូលដ្ឋានសមាគមមិត្តនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នគរបាលខេត្ត និងជាប្រធាន
គណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្ត បានដឹកនាំក្រុមការងារ ស្នងការដ្ឋាននគរបាលខេត្ត លោក អធិការ អធិការរង លោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំខ្វាវ អញ្ជើញចុះប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិ ដល់កូនគ្រួសារសព លោកអនុសេនីយ៍ឯក ញ៉េប សំរិទ្ធ ជាមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំខ្វាវ នៃអធិការដ្ឋាននគរបាល ស្រុក សំរោង ខេត្តតាកែវ ដែលទទួលមរណៈភាពថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០(ដោយជម្ងឺរលាកស្រោមខួរក្បាល)ក្នុងឱកាសនោះលោក វរសេនីយ៍ឯក ស្នងការរង និងក្រុមការងារបានប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិចំនួន៦.០០០.០០០(ប្រាំមួយលានរៀល)ជូនដល់លោក សាន់ សុផាណ្ណា ត្រូវជាកូន នៃសព ស្ថិតនៅភូមិព្រៃស្រូល ឃុំពោធិ៍អង្រ្កង ស្រុកបរសេដ្ឋ ខេត្ដកំពង់ស្ពឺ។
ថ្លែងទៅកាន់គ្រួសារសពនោះដែរ លោកវរសេនីយ៍ឯក ស្នងការរង បានសំណេះសំណាលនិងសំដែងនូវការសោកស្តាយអាឡោះអាល័យ ចំពោះការបាត់បង់ឪពុក អ្នកម្តាយដ៏ល្អដែលបានបម្រេីប្រទេសជាតិមាតុភូមិកន្លងមក និងបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខ ពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្តាល សមាគមមិត្តនគរបាលជាតិកម្ពុជា និងលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តផងដែរ៕





































