បញ្ជាការយោភូមិភាគទី៤ប្រគល់ប័ណ្ណសរសើរនិងរង្វាន់លើកទឹកចិត្តដល់ក្រុមការងារយេនឌ័រ

ខេត្តកំពង់ធំ៖ នារីនាយទាហាន មានស្នាដៃល្អក្នុងការអនុវត្ត តួនាទីភារកិច្ចនិងការបញ្ជ្រាបយេនឌ័រ នៅក្នុងជួរកងយោធពលខេមរភូមិន្ទ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវបានទទួលប័ណ្ណសរសើរនិងរង្វាន់លើកទឹកចិត្ត ពីឯកឧត្ដម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤។

ឧត្តមសេនីយ៍ឯក ពៅ ហេង បានកោតសរសើរ ពីសកម្មភាពការងារយេនឌ័រ របស់អង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានធ្វើឲ្យការងារយេនឌ័រ លេចថ្លោ មានស្នាដៃល្អក្នុងការអនុវត្ត តួនាទីភារកិច្ច និងយកចិត្ត ទុកដាក់ និងជាគំរូល្អដល់យោធិនជានារី ត្រូវបានលើកទឹកចិត្ត ផ្តល់ជូនប័ណ្ណសរសើរចំនួន២ សន្លឹក ទី១ គឺប័ណ្ណសរសើរចំពោះថ្នាក់ដឹកនាំក្រុមការងារយេនឌ័រ រួមទាំងផ្តល់វត្ថុអនុស្សាវរីយ៍ ពីលោកជំទាវសុក  ណារ៉ូពៅហេង បានឧបត្ថម្ភ សំពត់ស៊ឹងមួយចំនួន ជូនដល់យោធិជានារី  ដើម្បីលើកទឹកចិត្តផងដែរ ពិធីនេះបានធ្វើឡើង នៅព្រឹកថ្ងៃទី២០ ខែ មេសា ឆ្នាំ២០២០ ។

ពិធីប្រគល់ប័ណ្ណសរសើរនេះ ស្ថិតក្រោមអធិបតីភាព  ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាង ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ និងបានថ្លែងអំណរគុណ ឯកឧត្តមមេបញ្ជាការរងកងទ័ពជើងគោក និងលោកជំទាវ និងលោកស្រី វរសនីយ៍ឯក វេជ្ជបណ្ឌិតពេជ សុវណ្ណ នាយរងសេនាធិការ និងជាប្រធានក្រុមការងារយេនឌ័រយោធភូមិភាគទី៤  ដែលបានផ្តល់កិត្តិយស ដល់ក្រុមការងារយេនឌ័រ នៃបញ្ជាការ ដ្ឋានតំបន់ប្រតិបត្តិការសឹកេងកំពង់ធំ ។

ឯកឧត្ដម សោម ស៊ុន បានកោតសរសើរ សកម្មភាពការងារបញ្ជ្រាបយេនឌ័ន របស់បញ្ជាការដ្ឋានតំបន់ប្រតិ បត្តិការសឹករងកំពង់ធំ ដែលបានធ្វើ សកម្មភាពរបស់ខ្លួនយ៉ាងសកម្ម ក្នុងតួនាទីបញ្ជៀបយេនឌ័  ដើម្បីសមភាព និងសមធម៌ចំពោះភេទ  និងសំណូមពរក្រុមការងារយេនឌ័រ  បន្តសកម្មភាពឲ្យបានល្អថែមទៀត  ដើម្បីអង្គភាពយើង រួមចំណែកជាមួយកងយោធពលខេមរភូមិន្ទ  ។

លោកស្រីវរសេនីយ៍ទោ យូ មុន្នីរ័ត្ន តំណាងយោធិននារី និងជាក្រុមការងារយេនឌ័ន នៃបញ្ជាការ ដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានបង្ករលក្ខណៈអោយនារីក្នុងជួរកងយោធពលខេមរភូមិន្ទនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិ ការសឹករងកំពង់ធំ បានធ្វើសកម្មភាព ដោយស្មើភាពស្មើសិទ្ឋ និងលើកកម្ពស់ស្រ្តី ក្នុងសកម្មភាពការងារ អនុវត្តតួនាទីភារកិច្ចនៅក្នុងអង្គភាព  ។ដោយ ប៊ុន រដ្ឋា