ខេត្តកំពង់ធំ៖ បទល្មើសលបលួចចិញ្ចឹមកូនត្រីឆ្តោរ កំពុងតែកក្រើកសារជាថ្មី បន្ទាប់ពីមានការបង្ក្រាបមួយ ដង្ហើមចង្រិត ស្ថិតនៅក្នុងភូមិ ដូនស្តើង ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ខណៈពេលនេះបទល្មើស បាន ផ្ទុះឡើងស្ទើតែគ្រប់បែរត្រី ដោយពុំមានការចុះបង្ក្រាបពីសំណាក់លោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង ថែមទាំងបណ្តែត បណ្តោយឲ្យមានការចិញ្ចឹមកូនត្រីឆ្តោរយ៉ាងអានាធិបតេយ្យ។
ជាទូទៅគេតែងតែសង្កេតឃើញមានការលបលួច ដឹកជញ្ជូនកូនត្រីចេញពីប្រទេសវៀតណាម ឆ្លងកាត់ខេត្ត កំពង់ចាម កំពង់ធំ និងទៅស្រុកជីក្រែង ខេត្តសៀមរាប ហើយឈ្មួញបានដឹកបន្តចុះទៅទន្លេសាប ដើម្បីចែក ចាយទៅភូមិដូនស្តើង ឃុំពាមបាង និងភូមិពេជចក្រី ស្ទឹងជ្រៅ មាត់ខ្លា ខេត្តសៀមរាប តែសកម្មភាពបង្ក្រាបការដឹកជញ្ជូនកូនត្រីឆ្តោរកម្រនឹងចាប់បានណាស់ ទើបតែនៅព្រឹកថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០១៤ ឈ្មួញដឹក ជញ្ជូនកូនត្រីឆ្តោរ ត្រូវបានជាប់អន្ទាក់សមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ស្រុកស្ទោង ក្រោមការដឹកនាំដោយ លោក វរៈសេនីយ៍ត្រី យ៉ង សំ អធិការស្រុកស្ទោង ចាប់បាននៅចំនុចភូមិ មធ្យាយ ឃុំ សព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ នៅវេលាម៉ោង ៨.២០នាទី ព្រឹក ។
តាមការឲ្យពីលោក វរៈសេនីយ៍ត្រី យ៉ង សំ អធិការស្រុកស្ទោង បានឲ្យដឹងថា មុនឈានដល់ការឃាត់រថយន្ត នីសាន់ណាវ៉ារ៉ា ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2F-5553 ដែលកំពុងតែធ្វើដំណើរលើកំណាត់ផ្លូវជាតិ លេខ៦ ឆ្លងកាត់ស្រុកស្ទោង លោកបានទទួលបញ្ជារពីលោក ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ ឲ្យឃាត់រថយន្តខាងលើ ក្រោយពីទទួលបានពត៌មានពី សមត្ថកិច្ចជលផល ថាមានរថយន្តដឹកកូនត្រី ក្រោយពីត្រួតពិនិត្យឃើញថា មានពូដុងកូនចំណុះ៣០លីតចំនួន ៣២ពូដុង បានផ្ទុះកូនត្រីឆ្តោរចំនួន ៥៣០០០ក្បាល ក៏ត្រូវបានឃាត់ទុក ព្រមទាំងមនុស្ស៣នាក់ ទី១ ឈ្មោះ ក្រូច រ៉ន ភេទ ប្រុស អាយុ ៣៥ឆ្នាំទី២ ឈ្មោះ សុ វ៉ាន ភេទ ប្រុស អាយុ ៤៣ឆ្នាំទី៣ ឈ្មោះ ហាក់ លៀង អាយុ ១៦ឆ្នាំ អ្នកទាំង៣នាក់ រស់នៅ ឃុំកំពប៉ោង ស្រុកពាមរ៍ ខេត្តព្រៃវែង មនុស្សនិងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ ខណ្ទរដ្ឋបាលជលផលកំពង់ធំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ។
កូនត្រីឆ្តោចំនួន ៥៣០០០ ត្រូវបានខណ្ទរដ្ឋបាលជលផល កំពង់ធំ ធ្វើការព្រលែងចូលទឹកស្ទឹង ដើម្បីឲ្យរស់បែបធម្មជាតិវិញ ក្រោមការចូលរួមដោយ លោកសាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តកំពង់ធំ ព្រមទាំងមន្ត្រីខណ្ទរដ្ឋបាល ជលផលកំពង់ធំ ។ក្នុងនោះដែរប្រជាពលរដ្ឋ ជាច្រើននាក់ បានសំណូមពរ ដល់ ឯកឧត្តម អ៊ុត សំអន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាព ខេត្តកំពង់ធំ និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ព្រមទាំងកំលាំងសមត្ថកិច្ចពាក់ព័ន្ឋ ដឹកនាំកំលាំងចុះបង្ក្រាបទីតាំងស្ត
ប់ និងចិញ្ចឹមកូនត្រីឆ្តោរ ស្ថិតនៅភូមិ ដូនស្តើង និងភូមិបាឡត ឃុំពាមបាង ដោយសារតែសមត្ថកិច្ចជលផល បច្ចុប្បន្នអសមត្ថភាព ក្នុងការបង្ក្រាបថែមទាំងមានការបណ្តែតបណ្តោយ ឲ្យមានការចិញ្ចឹមកូនត្រីឆ្តោរ ដោយ ពុំគិតពីផលប្រយោជន៍ ជាពិសេសរដូវត្រីពងកូន ត្រូវបានគេប្រើប្រាស់ឧបករណ៍ នេសាទ ដោយខុសច្បាប់ដើម្បីដាក់យកត្រីគ្រប់ប្រភេទយកទៅធ្វើជាចំណីកូនត្រីឆ្តោរ ។