ជនជាតិចិនបើករថយន្តទំនេីបបុកម៉ូតូកង់បីខ្មែរពីីក្រោយបណ្ដាលអោយមនុស្សរងរបួសស្រាល៣នាក់

0

ភ្នំពេញ៖ មួយគ្រួសារមានប្ដី ប្រពន្ធ និងកូនស្រីបានរងរបួស បន្ទាប់ពីបានបើកម៉ូតូកង់បីមួយគ្រឿងចេញពីលក់ដូរនៅផ្សារកាប់គោបំណងត្រឡប់ទៅផ្ទះវិញ ត្រូវរថយយន្តស៊េរីទំនេីបមួយគ្រឿងបេីកបរដោយជនជាតិចិនម្នាក់ មកបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យក្រឡាប់ និងរាយប៉ាយរបស់របបពេញផ្លូវ រួចព្យាយាមបេីករត់ តែត្រូវសមត្ថកិច្ចខណ្ឌមានជ័យដេញឃាត់បានទាំងរថយន្ត និងតៃកុង បានមកវិញ។ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១២ និង១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២០ នៅក្បែរប៉ុស្ដិ៍នគរបាលចាក់អង្រែលេី តាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមសម្ដីស្ត្រីជនរងគ្រោះជាប្រពន្ធបានប្រាប់អ្នកសារព័ត៌មានថា មុនពេលកេីតហេតុ រូបគាត់និងប្ដីទាំងកូនស្រីម្នាក់ បានបេីករុឺម៉កកង់បីខ្មែរ ចេញពីលក់ដូរនៅផ្សារកាប់គោ ហេីយបំណងមកផ្ទះវិញនៅសង្កាត់ចាក់អង្រែក្រោម ខណះមកដល់កន្លែងកេីតហេតុស្រាប់តែឃេីញរថយន្តបង្កម៉ាក អូឌី Q7 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Z-5878 បេីកបរដោយបុរសជនជាតិចិនម្នាក់ធ្វេីដំណេីរមកពីក្រោយយ៉ាងលឿន រួចក៏បុករុឺម៉កកង់បីរបស់គាត់ពេញទំហឹង បណ្ដាលឲ្យក្រឡាប់រុឺម៉កកង់បី ចាក់ចោលសម្ភារៈលក់ដូររងរាយប៉ាយពេញផ្លូវនិងការខូចខាតយ៉ាងដំណំ តែប្ដីនិងកូនស្រីគាត់ រងរបួសតិចតួច ។

ស្ត្រីរងគ្រោះជាប្រពន្ធបានបន្តថា ក្រោយកេីតហេតុភ្លាមៗ អ្នកបេីករថយន្តបង្កមិនបានឈប់ដោះស្រាយ និងទទួលខុសត្រូវនោះទេ ដោយបានព្យាយាមបេីករត់រហូតមកដល់មុខបុរី វីឡា ថោន ជាប់ផ្លូវ៣០ម៉ែត្រ កក្នុងសង្កាត់ចាក់អង្រែក្រោមត្រូវបានសមត្ថកិច្ចមូលដ្ឋានឃេីញនិងជួយដេញឃាត់បានទាំងរថយន្តបង្ក និងតៃកុង តែម្ដង ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានជួយសម្រួលដល់អ្នករថយន្តបង្ក និងជនរងគ្រោះ ដោយបញ្ចប់រឿងត្រឹម អ្នកបង្កព្រមសងថ្លៃខូចខាតទៅលេីភាគីរងគ្រោះ ចំនួន២ពាន់ដូល្លារដើម្បីរឿងនៅនិងកន្លែងកើតហេតុ ៕