វគ្គបណ្តុះបណ្តាលគណកម្មការរដ្ឋបាលស្តីពីតួរនាទីនិងភារ:កិច្ចសំរាប់ដំណើរការចុះបញ្ជីរដីធ្លីជាប្រពន្ធ័ សំរាប់ឃុំស្វាយឃុំស្យាស្រុកកណ្តៀងខេត្តពោធិ៍សាត់ បានប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោកជំទាវជុក សុផាន់នី អភិបាលរងនៃគណអភិបាលខេត្តពោធិ៍សាត់ នៅមន្ទីររៀបចំដែនដីនគររូបនីយកម្មនិងសំណង់ សុរិយោដីខេត្តពោធ៍សាត់កាលពីថ្ងៃទី១៩ខែកុម្ភះឆ្នាំ២០១៤ដែលមានសិក្ខាកាមចូលសិក្សារៀនសូត្រមានចំនួន ១០៥នាក់ ។
លោកចេង ឡៃ ប្រធានមន្ទីរមន្ទីររៀបចំដែនដីនគររូបនីយកម្មនិងសំណង់សុរិយោដីខេត្តពោធ៍សាត់ បានមានប្រសាសន៏ថាដំណើរការចុះបញ្ជីរដីធ្លីជាប្រពន្ធ័បានចាប់ដំណើរការចាប់តាំងពីឆ្នាំ២០០៩រហូតមកដល់ឆ្នាំ២០១៣បានដំណើរចប់សព្វគ្រប់ក្នុងឆ្នាំ២០១៤នេះនិងចាប់ដំណើការអនុវត្តបន្តនៅ ស្រុកនណ្តៀង។
លោកជំទាវ ជុកសុផាន់នី អភិបាលរងនៃគណអភិបាលខេត្តពោធិ៍សាត់ បានប្រសាសន៏ថា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់យុទ្ធសាស្ត្រ អភិវឌ្ឍន៏ជាតិធំៗជាច្រើនក្នុងនោះវិសយ័រដ្ឋបាលដីធ្លីជាវិសយ័សំខាន់មួយដើម្បីរួមចំណែកកាត់បន្ថយបាន នូវភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាមរយ:ការចុះបញ្ជីរដីធ្លីមានលក្ខណ:ជាប្រពន្ធ័ ក្នុងតំលៃសេវាសមរម្យ ទៅតាមតំលៃរដ្ឋបានកំណត់ដោយថ្ងៃនេះមន្ទីររៀបចំដែនដីនគររូបនីយកម្មនិងសំណង់សុរិយោដីខេត្តពោធ៍សាត់បានឯកភាពកំនត់យកឃុំស្យានិងឃុំស្វាយលួងស្រុកគណ្តៀងជាតំបន់វិច្ឆយ័គោលបំណងនៃវគ្គបណ្តុះបណ្តាលដល់មន្ត្រីមូលដ្ឋានក្នុងការសម្របសម្រួលដោះស្រាយករណីយផ្សេងៗដែលកើតមានឡើង ដើម្បីអោយការចុះបញ្ជីរដីធ្លីមានលក្ខណ:សុក្រឹតទាំងការងារបច្ចេកទេសនិងផ្លូវច្បាប់តាមនិតិវីធីត្រឹមត្រូវដូចជាចូលរួមចំណែកអោយប្រសើរឡើងនូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លីកាត់បន្ថយបាននូវទំនាស់ដីធ្លីនិង ជំរុញការអភិវឌ្ឍន៏ទីផ្សារដីធ្លីប្រកបដោយប្រសិទ្ធិភាពសំដៅកាត់បន្ថយភាពក្រីក្រជម្រុញអោយមានស្ថេរ ភាពក្នុងសង្គមនិងអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។
លោកជំទាវបានសំណូមពរដល់សិក្ខាកាម ទាំងអស់ត្រូវយកចិត្តដាក់ការសិក្សារៀនសូត្រក្នុងកំឡុងមួយថ្ងៃនេះ ដើម្បីយល់អោយបានច្បាស់អំពីតួរនាទី និភារកិច្ចក្នុងដំណើរការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រពន្ធ័ទទួលបាននូវជោគជយ័។ ទន្ទឹមនិងនេះពេលចុះ អនុវត្តន៏ត្រូវការជាចាំបាច់នូវកិច្ចសហការយ៉ាងសម្មពីអង្គភាពស្ថាបន័ពាក់ពន្ធ័ជាពិសេសប្រជាពលរដ្ឋជា ម្ចាស់ដីទាំងអស់ ដែលមានក្បាលដីនៅក្នុងឃុំរបស់យើង ។