(កំពង់ធំ)៖ គ្រោះថ្នាក់ចរាចរណ៍ថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ២៣ និង ៤៥នាទី នៅលើផ្លូវលំក្រាលកៅស៊ូ ភូមិរូង ឃុំក្រវ៉ា ស្រុកបារាយណ៏ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ បុករថយន្តកែច្នៃ ពីក្រោយទិសដៅស្របគ្នា(ពីជើងទៅត្បូង) បណ្ដាលអោយ ស្លាប់មនុស្ស ០២នាក់ (ប្រុស) ខូចខាតម៉ូតូ០១គ្រឿង ៖ម៉ូតូម៉ាកហុងដាវេវអាល់ហ្វា ពណ៌បៃតង ផ្លាកលេខកំពង់ធំ 1N-9987 បើកបរដោយឈ្មោះ ចៃ ជូ ភេទប្រុស អាយុ ២១ រស់នៅភូមិដោម ឃុំបាក់ស្នា ស្រុកបារាយណ៏ ខេត្តកំពង់ធំ (ស្លាប់នៅនឹងកន្លែងកេីតហេតុ)(មុខរបរកសិករ)(មិនពាក់មួកសុវត្តិភាព)។ អ្នករួមដំណើរឈ្មោះ ហ៊ុ ហន ភេទប្រុស អាយុ ១៨ ឆ្នាំ នៅភូមិបល្ល័ង្ក ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ (ស្លាប់នៅនឹងកន្លែងកេីតហេតុ)(មុខរបរកសិករ)(មិនពាក់មួកសុវត្តិភាព)។រថយន្តកែច្នៃ និងអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (បេីករត់គេចពីកន្លែងកេីតហេតុបាត់) ។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះវាស់វែងនៅទីកន្លែងកើតហេតុ ធ្វើកំណត់ហេតុប្រមូលវត្ថុតាងម៉ូតូយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៏ ចំណែកសពបានប្រគល់ជូនក្រុមគ្រួសារ។ករណីគ្រោះថ្នាក់ចរាចរណ៍នេះសមត្ថកិច្ចជំនាញបានបញ្ជាក់ថាមូលហេតុបឋមបង្កឡើងដោយៈគោយន្តឆ្នៃគ្មានភ្លេីងបំភ្លឺក្រោយ។អ្នកបើកបរម៉ូតូឈ្មោះ ចៃ ជូ បើកបរមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន៕