ម៉ូតូ​២​គ្រឿង​ត្របាក់​គ្នា​ពេញទំហឹង បណ្តាល​មនុស្ស​ពីរ​នាក់​រង់​របួសធ្ងន់​

0

​កំពង់ធំ​៖ គ្រោះ​ថា្នក់​មួយ​បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ 6A​ដោយ​ម៉ូតូ​វេ​វ​អាល់​ហ្វា បុក​ជា​មូ​យ​និង ម៉ូតូ​ហុងដា​ទ្រី​ម​សេ​១២៥​ព៍ណ​ខ្មៅ យ៉ាង​ពេញ​ទំ​ហឺ​ង​បណ្ដាល​ឲ្យ​អ្នកភូមិ​ភ្ញាក់ផ្អើល​ក៏​នាំគ្នា​រត់​មក​មើល​ឈូឆរ​ពេលនោះ​ក​ស្រាប់តែ​ឃើញ​មនុស្ស​ស្រី​ម្នាក់​របួស​ជើង​ស្ដាំ ចំណែកឯ​បុរស់​ម្នាក់ទៀត​សន្លប់​ស្ដូកស្ដឹង គ្រោះថ្នាក់​នេះ​កើតឡើង​នៅវេលា​ម៉ោង ៨.២០​នាទី យប់​ថ្ងៃទី ២០ កក្ដ​ដា​ឆ្នាំ​២០១៤​ត្រង់ចំនុច ភូមិ ម​ឈា​យ ឃុំ​សំព្រោជ​ស្រុក​ស្ទោង ខេត្តកំពង់ធំ​។​ ​???????????????????????????????

​ ​យោងតាម​សំដី​អ្នកភូមិ​បាន​ប្រាប់​អ្នកយក​ព៍​ត័​មាន​យើង​ថា​មុនពេល​ម៉ូតូ​ទាំងពីរ​បុក​គ្នា​គាត់​បានឃើញ​ម៉ូតូ​ហុងដា​ទ្រី​ម​សេ​១២៥​ព៍ណ​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ធំ 1E.3889​ឌុប​គ្នា​ពីរ​នាក់​ប្ដី​ប្រពន្ធ​ធើ្វ​ដំណើរ​ក្នុង​ទឹ​សដៅ​ពីរ​ត្បូង​ទៅ​ជើង លុះដល់​ចំណុចកើតហេតុ​ខាងលើ​ក៏​ស្រាប់​តែមាន​ម៉ូតូ​វេ​វ​អាល់​ហ្វា​មួយគ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ ចាន់ ម៉ាប់ ភេទ​ប្រុស​អាយុ ២៦​ឆ្នាំ​រស់នៅ​ភូមិ​ស្លាក់​ក្រាញ់ ឃុំ សំព្រោជ ស្រុក​ស្ទោង ខេត្តកំពង់ធំ បើ​បរ​ក្នុងទិសដៅ​ពីរ​ជើង​មក​ត្បូង ក្នុង​ល្បឿន​យ៉ាង​លឿន ក៏​ស្រាប់​រ៉េ​ចង្កូត​ទៅបុក​ម៉ូតូ​មួយគ្រឿង​ទៀត​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​មាន​នុស្ស​២​នាក់ រងរបួស​នៅនឹងកន្លែង ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ កាន នាល ភេទ​ស្រី​អាយុ​២៧​ឆ្នាំ​រស់នៅ​ភូម​សំព័រ ឃុំ​ចំណា​???????????????????????????????ក្រោម ស្រុក​ស្ទោង ខេត្តកំពង់ធំ​។???????????????????????????????

​ប្រភព​ពត៌មាន ពី​សាក្សី​នៅ​កន្លែងកើតហេតុ បាន​បន្តទៀតថា ក្រោយពេល​កើតហេតុ​ភ្លាមៗ​ប៉ូលិស​ប៉ុស្តិ៍​បានធ្វើ​វាស់វែង​រួចហើយ​ក៏​ឲ្យ ម៉ូតូ​បងប្អូន​អ្នកជិតខាង​ដែល​ស្គាល់ ដឹក​អ្នករបួស​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ស្ទោង ចំណែក​ម៉ូតូ​ទាំងពីរ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការ​ស្រុក​ស្ទោង ដើម្បី​រងចាំ​ភាគី​ទាំង សងខាង ចូលមក​ដោះស្រាយ​ដោយ​សន្តិវិធី ។ ផន សុខ​ជាតិ​ ​