ខេត្តកំពង់ឆ្នាំងះ កំលាំងសមត្ថកិច្ចចម្រុះដឹកនាំដោយនាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង បានចុះបង្ក្រាបទីតាំងសិប្បកម្មឈើអត់ច្បាប់ចំនួន ៣កន្លែងនៅជិតគ្នា ក្នុងភូមិឡ ឃុំទួលខ្ពស់ស្រុកទឹកផុស ខណៈដែលមន្ត្រីផ្នែករដ្ឋបាលព្រៃឈើរមាស មិនព្រមធ្វើការបង្ក្រាប សោះមួយរយៈកាលកន្លងមក ។
នៅព្រឹកថ្ងៃទី 21 ខែមេសាឆ្នាំ 2020នេះលោក ថោង វ៉ាន់វីរ៉ាវុឌ្ឍី នាយខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា៖ ដោយទទួលបានបញ្ជាពី លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក៏ដូចជាការណែនាំរបស់គណៈបញ្ជាការឯកភាពខេត្ត និងដោយមានការសម្របសម្រួល ពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ផងនោះ ថ្ងៃនេះ លោកបានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ មានកងរាជអាវុធហត្ថមន្ត្រីនគរបាល មន្ត្រីផ្នែករដ្ឋបាលព្រៃឈើរមាស និងអាជ្ញាធរមូលដ្ឋានបានធ្វើការចុះបង្ក្រាបទីតាំងសិប្បកម្មឈើ ផលិតគ្រឿងសង្ហារឹម អត់ច្បាប់ ចំនួន៣កន្លែង នៅជាប់របងគ្នា ។ ដែលក្នុងនោះទី១មានម្ចាស់ឈ្មោះ អៀម សុខរិន ,ទី២ មានម្ចាស់ឈ្មោះ ជា សុគន្ធ និងទី៣ មានម្ចាស់ឈ្មោះវណ្ណា ។ក្រោយពីការត្រួតពិនិត្យឃើញលិខិតស្នាមមានភាពមិនប្រក្រតី លោកក៏បានសម្រេចដកហូតឈើនៅក្នុងរោងសប្បកម្ម ទាំង៣កន្លែងយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើដើម្បីឱ្យម្ចាស់ធ្វើច្បាប់ សិប្បកម្ម កែឆ្នៃ ជាមុនសិន ទើប អនុញ្ញាត្តិ ឱយប្រកបអាជីវកម្មជាបន្តទៀត ។ ចំណែកមធ្យោបាយ មានម៉ាស៊ីនឈូសឈើនិងសម្ភារៈមួយចំនួនទៀត ត្រូវរក្សាទុក នៅនឹងកន្លែងនិងឱយម្ចាស់ទទួលខុសត្រូវលើការបាត់ រង់ចាំដល់ពេលម្ចាស់រត់ច្បាប់ បានទើបអនុញ្ញាតឲ្យបើកអាជីវកម្មបន្តទៀត ។
ជាលទ្ធផលនៃការបង្ក្រាបសិប្បកម្មអត់ច្បាប់ខាងលើ មន្ត្រីជំនាញសម្រេច រឹបអូសឈើអត់ច្បាប់បានឈើចំនួន
១១៨កំណាត់ស្មើនឹង៥,៤៦២ម៉ែត្រគូប។ បច្ចុប្បន្ន ឈើទាំងនោះ ត្រូវបានយកមករក្សាទុក នៅក្នុងខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តនីតិវិធី និងឱយម្ចាស់មកធ្វើការបង់ផាកពិន័យ ស្តីពីច្បាប់រដ្ឋបាលព្រៃឈើ។
អ្វីជាការកត់សំគាល់ ម្ចាស់សិប្បកម្មទាំង៣នាក់ខាងលើ បានឆ្លើយថាៈ ពួកគាត់បានសុំច្បាប់ ពីលោក សំ ឬទ្ឋី នាយផ្នែករដ្ឋបាលព្រៃឈើរមាស ហើយម្តេច ត្រូវមកចាប់ឈើរបស់ពួកគាត់ទៀត ប៉ុន្តែ លោកសំ ឬទ្ឋី បានបដិសេធន៍ថា៖ ត្រង់ណាដែលថា៖លោកចេញច្បាប់ឱយ
ដោយឡែក លោក ថោង វ៉ាន់វីរ៉ាវុទ្ឋី នាយ ខណ្ឌ័រដ្ឋបាលព្រៃឈើ បានលើក លិខិតបង្ហាញថា៖ ច្បាប់នេះមិនត្រឹមត្រូវតាមច្បាប់គតិយុទ្ឋទេ ច្បាប់ដែរត្រឹមត្រូវ គឺមានការចុះហត្ថលេខាពីខណ្ឌ័រដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត និងដោយមានការចុះហត្ថលេខាឯកភាព ពីឯកឧត្តមអភិបាលខេត្តទៀត ទើបច្បាប់នោះត្រឹមត្រូវ ៕ដោយសុខគឹមសៀន