ការព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ​ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប ក្នុងការ​សាងសង់​ស្ពាន​មាន​ភាពយឺតយ៉ាវ​

0

​សៀមរាប​៖ ផ្លូវ​ក្រាល​គ្រួស​ក្រហម​មួយ​ខ្សែ​មាន​ប្រវែង ៣៩៥០០​ម៉ែត្រ​លាតសន្ធឹង​ចេញពី​ទីរួមស្រុក​ជីក្រែង​ឆ្ពោះទៅកាន់​ភូមិ​ខ្វាវ ឃុំ​ខ្វាវ​ស្រុក​ជីក្រែង ខេត្តសៀមរាប​។​មួយ​ខ្សែ​នេះ​មាន​សា​រះ​សំខាន់​ខ្លាំងណាស់​ចំពោះ​ប្រជាពលរដ្ឋ​ក្នុងការ​ដឹកទំនិញ​ចេញចូល​ពី​ផ្សារ​កំពង់ក្តី​ទៅ​ឃុំ​ខ្វាវ ព្រមទាំង​សិស្សានុសិស្ស​ធ្វើដំណើរ​ដោយ​ជិះ​កង់ ឫ ជិះ​ម៉ូតូ​ទៅ​សិក្សា ។ ??????????

ផ្លូវថ្នល់​មួយ​នេះ​ត្រូវ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​ទឹកជំនន់​កាលពី​ឆ្នាំ​២០១៣​កន្លងទៅ ។ ប៉ុន្តែ​ត្រូវបាន​ជួសជុល​ឡើងវិញ​ដោយ​កងវិស្វកម្ម​របស់​ក្រសួងការពារជាតិ ព្រមទាំង​កាត់​ផ្លូវ​ជាច្រើន​កន្លែង​ដើម្បី​ធ្វើ​ស្ពាន​សំរាប់​ឲ្យ​ទឹក​ហូរ​ជៀសវាង​ទឹក​ស្ទះ​នាំ​ឲ្យ​ខូច​ផ្លូវ​តទៅទៀត ។ រហូតមកដល់​ពេលនេះ​ស្ពាន​ជាច្រើន​កន្លែង​មិនទាន់​ធ្វើ​រួច ជាពិសេស​ស្ពាន​ដែលមាន​ចន្លោះ​ពី​ភូមិ​ស្រោង​ទៅ​ភូមិ​ព្រះ​ធាតុ ។ យោងតាម​សំដី​របស់​ប្រជាពលរដ្ឋ​ជាច្រើន​អ្នក​បាន​និយាយថា​៖ ពួកគាត់​ពេលនេះ​កំពុង​តែមាន​បញ្ហា​ប្រឈមមុខ​ទាំង​សេដ្ឋកិច្ច ទាំង​សុខភាព​ដោយសារតែ​ការធ្វើ​ស្ពាន​មានការ​យឺត​យាវ​មិន​អាចធ្វើ​ចរាចរណ៍​ឆ្លងកាត់​បាន ។​????????????????????

​លោក​ហ៊ុន សំណាង​មេការ​ធ្វើ​ស្ពាន​បាន​ឲ្យ​អ្នកយកព័ត៌មាន​យើង​ដឹងថា ការ​យឺត​យាវ​នេះ​ពុំមែន​មកពី​ខ្វះ​ថវិកា​ទេ គឺ​មកពី​រក​កម្មករ​ពុំបាន​ព្រោះ​រដូវ​នេះ​គឺជា​រដូវ​ដក​ស្ទូង ។ លោក​កុញ ហ៊​ត​មេឃុំ​ខ្វាវ​ប្រាប់​អ្នក​សារ​ព​ត៌​ថា​៖ អាជ្ញាធរ​ឃុំ​ឯកភាព​ជាមួយ​អជ្ញាធរ​ស្រុក​សហការ​ជាមួយ​កងវិស្វកម្ម​ក្រសួង​ការពារជាតិ​សុំ​សំរួល​ជាមួយ​ប្រជាពលរដ្ឋ​ចំនួន​៥​គ្រួសារ​ដែលមាន​ដីស្រែ​ជាប់​នឹង​ផ្លូវ​ដែល​ស្ពាន​ធ្វើ​ពុំទាន់​រួច​ដោយ​សំរួល​ជា​ថវិកា​ដើម្បី​ធ្វើ​ផ្លូវ​វាង​បណ្តោះអាសន្ន​សំរាប់​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ចរាចរណ៍​បាន​ស្រួល​ក្នុង​រដូវវស្សា​នេះ ផងដែរ ។ ??????????

តែ​ឥឡូវនេះ​ផ្លូវ​នេះ​ត្រូវបាន​ទឹកជំនន់​លេប​ត្របាក់​យក​អស់ទាំង​ស្រុង​ហើយ​ដោយសារតែ​ផ្លូវ​នេះ​ចាក់ដី​ទាប​ជាង​ផ្លូវ​ចាស់​ហើយ​គ្មាន​លូ​ទៀតផង​។ ចំពោះ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ខ្វាវ​ទាំងមូល​មានការ​ព្រួយ​បារ​ម្ម​ណ៏​យ៉ាងខ្លាំង ព្រោះ​គ្មាន​ផ្លួ​វ​ធ្វើ​ចរាចរណ៍​ពី​ឃុំ​ខ្វាវ​មក​ទីរួមស្រុក​ជីក្រែង​បើ​មានការ​ចាំបាច់ ។ រីឯ​គ្រូពេទ្យ​នៅ​មជ្ឈមណ្ឌល​ឃុំ​ខ្វាវ​បាន​ប្រាប់​អ្នកយកព័ត៌មាន​យើង​ថា​៖ លោក​មានការ​ព្រួយ​បារ​ម្ម​ណ៏​យ៉ាងខ្លាំង បើសិន​ជាមាន​អ្នកជំងឺ​ធ្ងន់ធ្ងរ​ដែល​នៅ​មណ្ឌល​របស់លោក​មិនអាច​សង្គ្រោះបាន លោក​មិនដឹង​ជាមាន​មធ្យោបាយ​ណា​បញ្ជូន​អ្នកជំងឺ​ទៅ​សង្គ្រោះ​នៅ​មជ្ឈមណ្ឌល​សុខភាព​កំពង់ក្តី​ឡើយ ។​ ​

ក្នុង​ថ្ងៃទី​២០ ខែកក្កដា​ឆ្នាំ​២០១៤​យើង​ឃើញ​អ្នកធ្វើដំណើរ​មានការ​កកស្ទះ​ជាច្រើន​នៅ​ចុង​ភូមិ​ស្រោង​ខាងជើង នឹង ចុង​ភូមិ​ព្រះ​ធាតុ​ខាងត្បូង​ចន្លោះ​ផ្លូវ​ដែល​ធ្វើ​ស្ពាន​ពុំទាន់​រួច ពេលនោះ​ត្រូវបាន​ប្រជាពលរដ្ឋ​ធ្វើ​ក្បូន​ចម្លង​អ្នកធ្វើដំណើរ ចាប់ពី​ម៉ោង​៧.០០​ព្រឹក​រហូតដល់​ម៉ោង​១១​ថ្ងៃត្រង់​តំលៃ​ក្នុង​មនុស្ស​ម្នាក់​និង​ម៉ូតូ​មួយគ្រឿង​៦០០០​រៀល​។ ចាប់ពី​ម៉ោង​១១​ថ្ងៃ​រហូតដល់​ម៉ោង​៦​ល្ងាច​តំលៃ​មនុស្ស​ម្នាក់​និង​ម៉ូតូ​មួយគ្រឿង​តំលៃ​១០០០០​រៀល ។ ​ដោយ លោក ព្រំ សុខា​