រដ្ឋបាលខេត្តកំពត ទទួលអំណោយពីសប្បុរសជន ដើម្បីយុទ្ធនាការបង្ការ និងទប់ស្កាត់ ជំងឺកូវីដ១៩ នៅក្នុងខេត្តកំពត

នៅព្រឹក ថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត: បានទទួលអំណោយពីសប្បុរសជន រួមមាន ៖១. លោកឧកញ៉ា វិញ ហួរ៖ ថវិកា ៥,០០០ដុល្លាអាមេរិក២. លោក លី គីមវុន និងលោកស្រី អ៊ឹង វួចឡេង ម្ចាស់សហគ្រាសផលិតថ្មកំបោរភ្នំមាស៖ អង្ករចំនួន ២តោន, ម៉ាស់ចំនួន២,៥០០ម៉ាស់៣. លោក Peng Ting Gang ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន TCV Poly Enterprise Co,.Ltd ៖ ទឹកសុទ្ធ ៥០០យួរ និងម៉ាស់ចំនួន ១០,០០០ម៉ាស់ក្នុងនោះដែរ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរដល់សប្បុរសជនទាំងអស់ ដែលតែងតែផ្តល់ជាអំណោយ និងសម្ភារ:ជូនដល់ រដ្ឋបាលខេត្ត ដើម្បីបម្រើដល់ដំណើររដ្ឋបាលខេត្ត នានា ជាពិសេសជួយដល់ខេត្តក្នុងយុទ្ធនាការបង្ការ និងទប់ស្កាត់ ជំងឺកូវីដ១៩ នៅក្នុងខេត្តកំពត ។