កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​បង្ក្រាប​បទ​ល្មើស​ការដឹកជញ្ជូន​ឈើ​ក្រញូង​ខុសច្បាប់​បាន​ទាំង​ឡាន​បាន​ទាំង​ឈើ​ព្រមទាំង​ឡាន​រត់​ការដឹង​ឈើ​១​គ្រឿង​ទៀតផង​ដែរ​

0

​សៀមរាប ៖ វត្ថុតាង​ទាំងអស់នេះ​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​មូលដ្ឋាន​ស្រុក​ក្រឡាញ់​និង​ស្នាក់ការ​សន្តិសុខ​៦១០​ខេត្តសៀមរាប​បាន​ស្ទាក់​ចាប់បាន​កាលពី​ថ្ងៃទី​២០​ខែ​កក្ត​ដា​ឆ្នាំ​២០១៤​រួច​យកមក​កាន់​ទីបញ្ជាការ​ដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ដើម្បី​ធ្វើការ​សួ​នាំ​បន្ត ។​លោក​វរ​សេនី​យ៌​ឯក ស្រី យូ​រ៉ា មេបញ្ជាការរង​នៃ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​និង​ជា​ប្រធាន​មន្ទីរ​ស្រាវជ្រាវ​និង​យុត្តិធម៌​បាន​ឲ្យ​ដឹងថា​ដោយ​អនុវត្តតាម​ការយកចិត្ត​ទុកដាក់​ខ្ពស់​ជាប្រចាំ​ពី​សំណាក់​ឯ​.​ឩ ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប​និង​ជា​ប្រធាន​គណ​:​បញ្ជាការ​ឯកភាព​ខេត្ត​ក៏ដូចជា ឯ​.​ឩ ឩ​ត្ត​ម​សេនីយ៍​ត្រី ម៉ន សាម៉ុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ផង​នោះ​។ Share2014-07-21-3dbb9d9e4750b88dd9830593f0a6412fb63cbcb1850edb00d1a368fb363a8ebd-Picture_jpg

ក្នុង​កិច្ច​ចុះ​ប្រតិបត្តិ​ការណ៍​ធ្វើការ​បង្កា ទប់ស្កាត់​និង បង្ក្រាប បទល្មើស​ការដឹកជញ្ជូន​ឈើ​ក្រញូង​ខុសច្បាប់​ខាងលើ​សមត្ថកិច្ច​បានធ្វើ​ការឃាត់ខ្លួន​អ្នកបើក​ឡាន​កា​មា​រី​សេរី​ឆ្នាំ​៩១ មួយគ្រឿង​នេះ​និង​ឈើ​ក្រញូង​ចំនួន​៣០​ដុំ ស្មើរ​និង​៣៨០​គីឡូ ស្មើរ​និង​០, ៣១៨​ម៉ែត​កូប និង ឡាន​កា​មា​រី​សេរី​ឆ្នាំ​៩១ មួយគ្រឿង​ទៀត​ដែល​រត់​ការសុំ​ដឹកឈើ​ដោយ​អ្នក​បើកឡាន រត់គេចខ្លួន​បាត់ ។Share2014-07-21-ae022198b8923d03ae1adfe015adc54b374a063aa00e8faa2b3d8743f4c5df28-Picture_jpg លោក​វរ​សេនី​យ៌​ឯក ស្រី យូ​រ៉ា បាន​បន្ត​ឲ្យ​ដឹង​ទៀតថា​បច្ចុប្បន្ន​ទាំង​វត្ថុតាង​និង​ជនសង្ស័យ​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​កពុង​ចំណាត់ការ​ទៅតាម​ផ្លូវច្បាប់​ជា​បន្ត​កាលពី​ថ្ងៃទី​២១​ខែ​កក្ត​ដា​នេះ ៕ ដោយ លោក ខេង ខេមរា​ ​