ចាក់ដីលប់ប្រឡាយជាប់ថ្នល់ជាតិ និងដីចំណីបឹង យកជាកម្មសិទ្ធយ៉ាងរលូន ថាអាជ្ញាធរស្រុកសម្រចអោយគេ តើករណី នេះត្រឹមត្រូវស្របច្បាប់ដែរឬទេ.ក្នុងនៅក្នុងឃុំពានីស្រុកកំពង់ត្រឡាច

0

ចាក់ដីលប់ប្រឡាយជាប់ថ្នល់ជាតិ និងដី

ខេត្តកំពង់ឆ្នាំង៖ ដីប្រឡាយដែលមានជម្រៅពី៤ទៅ៥ម៉ែត្រជាប់ផ្លូវជាតិលេខ៥ ដីចំណីផ្លូវ និងដីចំណីបឹងជាកន្លែងស្តុប
ទឹក របស់រដ្ឋនៅចំណុចស្ពានពោធិ (បឹងពោធិ) ក្នុងឃុំពានី ស្រុកកំពង់ត្រឡាច បច្ចុប្បន្ននេះគេកំពុងចាក់ដីលប់បានប្រមាណជាង៣ហិកតាហើយដើម្បីយកជាកម្មសិទ្ធយ៉ាងរលូន ដែលមន្ត្រីជំនាញពាក់ពន្ធ័បានឆ្លើយថា គឺមានច្បាប់អនុញ្ញាតពីលោកអភិបាលខេត្ត ប្រជាពលរដ្ឋបានរិះគន់និងសួរថា តើ
ទង្វើបែបនេះវាជារឿងត្រឹមត្រូវដែរឬទេ ស្នើសុំក្រសួងពាក់ពន្ធ័ មេត្តាជួយពិនិត្យស្រាវជ្រាវទប់ស្កាត់ផងចុះ ។
ទាក់ទងនិងរឿងខាងលើនេះ លោក ដោក ប៊ុនថុន ប្រធានមន្ទីធនធានទឹកខេត្ត នៅល្ងាចថ្ងៃទី២០ ខែមេសានេះ លោកបានប្រាប់អោយដឹងថា៖ ដីស្រែដែលប្រជាពលរដ្ឋបានកាន់កាប់អាស្រ័យនៅជាប់មាត់បឹងពោធិនៅចំណុចខាងលើនេះ មិនជាប់ទាក់ទង និងចំណីបឹងរបស់រដ្ឋទេ ដែលខាងភូមិបាលស្រុកកំពង់ត្រឡាចបានប្រាប់ថា ខាងជំនាញអាចចេញបណ្ណ័កម្មសិទ្ធអោយប្រជាពលរដ្ឋបានតាមការស្នើសុំ ដូច្នេះសុំសួរទៅខាងភូមិបាលស្រុកកំពង់ត្រឡាចទៅ ។ ចំណែករឿងដីចំណីផ្លូវ និងរឿងលប់ប្រឡាយជាប់ផ្លូវ សុំសួរទៅខាងមន្ទីរសាធារណៈខេត្តការទៅ ទើបគេដឹង ។
ដោយឡែក លោក ចំរើន ប្រធានភូមិបាលស្រុកកំពង់ត្រឡាច មិនអាចសុំការបំភ្លឺបានទេនៅល្ងាចថ្ងៃទី២០ ខែមេសានេះ ដោយទូរសព្ទ័របស់លោកខលមិនចូល ។ ប៉ុន្តែ លោក លី សុភា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានបញ្ជាក់ប្រាប់ថា រឿងខាងលើនេះ ម្ចាស់ដីគេបានសុំច្បាប់ ដែលមានលោកអភិបាលខេត្តបានអនុញ្ញាតអោយ នឹងបើចង់ដឹងច្បាស់សុំសួរទៅខាង មន្ទីរអន្តរវិស័យសាលាខេត្តទៅ ។ ដោយឡែកចំពោះដីចំណីផ្លូវដែលត្រូវទុកពង្រីកធ្វើផ្លូវជាតិ តាមច្បាប់គឺបានកំណត់អោយទុកពីអាក់ផ្លូវជាតិ ៣០ម៉ែត្រ ។
ទាក់ទងនិងរឿងដីប្រឡាយនិងដីចំណីផ្លូវជាតិវិញ លោក ឆាយ លាភា ប្រធាន
មន្ទីរសាធារណៈការខេត្ត ដែលជាមន្ទីរជំនាញពាក់ពន្ធ័ក្នុងរឿងខាងលើនេះ នៅល្ងាចថ្ងៃទី២០ ខែមេសា នេះទូរសព្ទ័របស់លោក បានខលចូលជាច្រើនលើក តែគ្មានអ្នកទទួលទេ គឺមិនអាចសុំការបំភ្លឺបានឡើយ ។ ចំណែកលោកឈឹម វុទ្ធា អភិបាលស្រុកកំពង់ត្រឡាចក៏មិនអាចសុំការបំភ្លឺបានដែរ ព្រោះទូរសព្ទ័ខលមិនចូល ។

តាមប្រភពព័ត៌មានពីមន្រ្តីរាជការ នៅក្នុងស្រុកកំពង់ត្រឡាច បានអោយដឹងថា ដីនៅចំណុចខាងលើនេះ ជាដីរបស់លោកផ្កាយ២ម្នាក់នៅ ក្រុងភ្នំពេញ ដែលពីមុនមកឮថា ខាងក្រុមហ៊ុនធ្វើផ្លូវជាតិលេខ
៥សុំយកដីស្អុយដែលកាយពីផ្លូវជាតិ មកចាក់ដីបំពេញតែ៣០ម៉ែត្រតែប៉ុណ្ណោះ ដល់ក្រោយមកប្រហែលជាត្រូវរ៉ូវជាមួយអាជ្ញាធរស្រុក ខេត្តនិងជំនាញក៏ស្រាប់
តែគេចាក់វាតទីយកដីប្រឡាយដីចំណីផ្លូវ និងដីចំ ណីបឹង ដែលគិតមកដល់ពេល
នេះ ដីដែលគេបានចាក់លប់យកជាកម្មសិទ្ធនៅចំណុចនេះ មានទំហំប្រមាណជាង៣ហិកតាហើយ ។

ករណីនេះ ប្រជាពលរដ្ឋ មន្ត្រីរាជការ នៅក្នុងខេត្តកំពង់ឆ្នាំងស្នើសុំក្រសួងពាក់ពន្ធ័នៅថ្នាក់ជាតិ ក៏ដូចជាអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាជួយចុះមកពិនិត្យស្រាវជ្រាវនិងទប់ស្កា ត់ ករណីរចាក់ដីរំលោភច្បាប់ខាងលើនេះជាលក្ខណៈប្រពន្ធ័ផងចុះ ព្រោះថាតាមកិត្យានុភាពនៃច្បាប់រដ្ឋ គ្មានបុគ្គលណាមួយ អាចរំលោភយកដីប្រឡាយ ដីចំណីផ្លូវ និងដីចំណីបឹងធម្មជាតិរបស់រដ្ឋ ទាំងនៅកណ្តាលវាលភ្នែកមហាជន ជាន់ឈ្លីលើច្បាប់ ដោយមិនខ្លាចញញើតបែបនេះឡើយ ៕
ដោយសុខ គឹមសៀន, ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០