លោក ម៉ុម សារឿនចាត់វិធានការឲ្យកាន់តែមានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនិងជម្ងឺកូវីដ១៩ ចាំបាច់ត្រូវមានការសហការ និងការចូលពីគ្រប់ភាគីពាក់ព័ន្ធ

ខេត្តស្ទឹងត្រែង៖គណ:កម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្ទឹងត្រែង បានប្រជុំរៀបចំផែនការរបស់ខ្លួនក្នុងការចូលរួមប្រយុទ្ធប្រឆាំងនិងជម្ងឺឆ្លងថ្មីកូវីដ១៩ ។កិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី២១ ខែ មេសា ឆ្នាំ២០២០នេះ ក្រោមវត្តមាន លោក ម៉ុម សារឿន សមាជិកអចិន្ត្រៃយ៍គណៈកម្មការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មាធិការសហភាពសហព័ន្ធកម្ពុជាខេត្តស្ទឹងត្រែង និងមានការចូលរួមពីសំណាក់ប្រធាន អនុប្រធាន សសយក ក្រុង/ស្រុក សមាជិកគណៈកម្មាធិការ សសយក ព្រមទាំងក្រុមសកម្មជនយុវជន មន្ទីរ អង្គភាពជុំវិញខេត្ត ជាច្រើននាក់ផងដែរ ។លោក ម៉ុម សារឿន ប្រធានគណៈកម្មាធិការសហភាពសហព័ន្ធកម្ពុជា ខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា:ដើម្បីឲ្យមានប្រសិទ្ធភាព ក្នុងការប្រយុទ្ធប្រឆាំង និងជម្ងឺកូវីដ១៩ ចាំបាច់ត្រូវមានការសហការនិងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ។
លោកថា:ដើម្បីឲ្យប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់ពីវិធានការ ការពារពីជម្ងឺកូវីដ១៩កាន់តែច្បាស់ ប្រធាន សសយក ថ្នាក់ក្រុង/ស្រុក ត្រូវសហការជាមួយមន្ទីរសុខាភិបាល ត្រូវធ្វើយុទ្ធនាការឲ្យកាន់តែសកម្ម និងផុសផុលបន្ថែមទៀត អំពីគ្រោះថ្នាក់នៃជម្ងឺកូវីដ១៩ ជាពិសេស ត្រូវជំរុញឲ្យបានកាន់តែខ្លាំងដល់ អាជីវករនិងអ្នកទិញ ត្រូវប្រើម៉ាស់ លាងដៃនិងអាល់កុល ឬសាប៊ូ និងមិនឲ្យប៉ះពាល់ត្រង់ចំណុចសំខាន់ៗ មានដូចជា.ភ្នែក ច្រមុះ និងមាត់ ។លោក ម៉ុម សារឿន បានបន្តទៀតថា:ចំនុចដែលគួរអនុវត្តឲ្យបានសកម្មបំផុតនោះ គឺត្រូវធ្វើការផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋក្នុងទីរួមខេត្ត តាមក្រុង
/ស្រុក និងទីប្រជុំជន ឬតាមមន្ទីរអង្គភាព កសិដ្ឋាននានា ធ្វើយ៉ាងឲ្យអត្រាការឆ្លងមានកម្រិតទាបបំផុត ។លោក ម៉ែន គង់ អនុប្រធានគណៈកម្មាធិ
ការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្ទឹងត្រែងបានឲ្យដឹងថា:ដើម្បីបញ្ជ្រៀបការយល់ដឹង ដល់ប្រជាពលរដ្ឋឲ្យបានយល់ច្បាស់អំពីគ្រោះថ្នាក់នៃជម្ងឺកូវីដ១៩ សហភាពសហព័ន្ធយុវជនកម្ពុជា នឹងយកវិធានការសំខាន់ៗចំនួន៥មកអនុវត្ត ។ ក្នុងនោះ រួមមាន: ១.បង្កើតក្រុមការងារផ្សព្វផ្សាយ ដែលស្រុក និងខេត្តរៀបចំសេចក្តីសម្រេចរួម ។ ២.ធ្វើយ៉ាងណាឲ្យ សសយក ក្រុង/ ស្រុក/ខេត្ត មានការយល់ដឹងកាន់តែច្បាស់រួមគ្នា ពាក់ព័ន្ធនិងវិធានការការពារជម្ងឺកូវីដ១៩ ដើម្បីបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ។ ៣.ក្រុមការងារ សសយក តាមវិស័យត្រូវត្រៀមខ្លួនចូលរួមជាមួយសុខាភិបាល ក្នុងករណីណាមានការផ្ទុះជម្ងឺកូវីដ១៩ក្នុងខេត្ត ឬក្នុងករណីបាច់ ។ ៤.បន្តធ្វើការផ្សព្វផ្សាយតាមឃោសនស័ព្ទចល័ត ឬតាមបណ្តាញសង្គមជាបន្តទៀត ដើម្បីកុំឲ្យប្រជាពលរដ្ឋខ្វះការប្រុងយ័ត្ននិង
ឲ្យពួកគាត់បន្តចូលរួមប្រយុទ្ធនិងជម្ងឺកូវីដ១៩ ។ និង៥. សសយក ថ្នាក់ក្រុង/ស្រុកត្រូវត្រៀមសមាជិកសកម្ម សំខាន់ៗចាប់ពី៣០ទៅ៥០នាក់ បញ្ជូនមកថ្នាក់ខេត្តដើម្បីបញ្ជ្រៀបការយល់ដឹងពីការទប់ស្កាត់ជម្ងឺកូវីដ១៩នេះ ៕