ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់ពីសារព័ត៌មាន ខេមរា ដេលី បានធ្វើការចុះផ្សាយ ដែលមានពីចំណងជើងថា ( ចុមវីវររឿងធំហើយ ឈ្មួញរកស៊ីដីឃុបឃិតយកលុយក្រុមហ៊ុនចិន៨០ម៉ឺនដុល្លាទិញដី តែបែរជាចែកគ្នាអស់) លោក វង់ ចម្រើនម្ចាស់ក្រុមហ៊ុន បានបញ្ជាក់យ៉ាងច្បាស់ថា ការចុះផ្សាយនូវគេហទំព័រ ខេមរា ដេលី នៅវេលាម៉ោង ៩យប់ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២០ កន្លងមកនេះ ពិតជាមានការភាន់ច្រឡំ និងសូមបកស្រាយ ដូចខាងក្រោម។
លោក វង់ ចម្រើនម្ចាស់ក្រុមហ៊ុនដែលជាអ្នកទិញដី បានរៀបរាប់ប្រាប់ អង្គភាពសារព័ត៌មាន ខេមរា ដេលីថា តាមពិត ក្រុមហ៊ុនជារបស់លោក ដែលមានឈ្មោះ លោក វង់ ចម្រើន ដែលមិនមែនជាក្រុមហ៊ុនចិននោះទេ និងបានពឹងអ្នករត់ការឈរឈ្មោះចំនួន៣នាក់ ដើម្បីទិញដី នៅចំនុច ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដើម្បីអភិវឌ្ឍន៍នៅតំបន់ដាច់ស្រយាលឲ្យមាន ភាពរីកចម្រើន តាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល និងបានបង្កើនការងារមួយចំនួនដល់បងប្អូនប្រជាពលរដ្ឋ ឲ្យមានការងារធ្វើផងដែរ។
គោលបំណងដែល ហ៊ានចំណាយការវិនិយោគទុន នៅតំបន់នេះ ក៏ដោយសារតែកក្តាច្រើនយ៉ាង របស់ក្រុមហ៊ុន និងបង្កើតឲ្យមាន រមណីយដ្ឋានកែច្នៃធម្មជាតិ លំអរដោយគម្រោបបៃតង ក្នុងការចូលរួមជាមួយនឹង បរិស្ថាន មានកន្លែងទេសចរណ៍ សួនច្បារ ផែជាប់មាត់ទន្លេ ដូចជាស្រះចិញ្ចឹមត្រី ដើម្បីរកចំណូលដល់បងប្អូន ប្រជាពលរដ្ឋ ឲ្យទទួលបានការងារធ្វើជិតផ្ទះផងដែរ គម្រោងអភិវឌ្ឍន៍នេះ ដោយមានកិច្ចសហការជាមួយ អាជ្ញាធរ និងអង្គភាព មន្ទីរពាក់ព័ន្ឋផដែរ ដោយកន្លងមកបានធ្វើផ្លូវ ជូនដល់បងប្អូនដើម្បីបានសម្រួលចរាចរណ៍ ប្រកបដោយសុវត្តិភាពផងដែរ។
ចំពោះការអភិវឌ្ឍន៍ តំបន់ទេសចរណ៍កែច្នៃធម្មជាតិនេះ ក្រុមហ៊ុនបានខិតខំប្រឹងប្រែង ដើម្បីឈានដល់ ចំនុចគោលដៅនៃការអភិវឌ្ឍន៍ ដោយបានដាក់ពាក់ សំណើស្នើសុំស្ដារបាតបឹង ដែលមានសភាពគោករាក់ ឲ្យមានទឹកសម្រាប់ប្រើប្រាស់ និងយកអាចម៍ដីមកចាក់ដីធ្វើផ្លូវជូនប្រជាពលរដ្ឋ ជាក់ស្តែងនៅភូមិឃុំច្រេស បានធ្វើរួចហើយ និងបន្តធ្វើផ្លូវភូមិកន្លង លោក វង់ ចម្រើន បានបញ្ជាក់បន្ថែមថា ចំណែកក្នុងនាមខ្ញុំជាអ្នកទិញដី គឺខ្ញុំសម្រាប់អភិវឌ្ឍន៍ដោយខ្លួនឯង ចំណែកដីដែលប៉ះពាល់គឺ ខ្ញុំមិនទទួលយកទេ គឺយកដីដែលស្របច្បាប់ ។
លោក វង់ ចម្រើន នាយកក្រុមហ៊ុន បានទម្លាយនូវ ទស្សនៈវិស័យអភិវឌ្ឍន៍សិទ្ធិវិនិយោគ បែងចែកផលកំរ៉ៃ ដល់អ្នកគ្រប់គ្រង និងប្រជាពលរដ្ឋដែលចូលរួមសហការចិញ្ចឹមត្រី ទី១ រណ្តៅដីដែលបានកាយយកដីធ្វើផ្លូវអភិវឌ្ឍន៍ភូមិ ឃុំ ត្រូវបានសហការជាមួយប្រជាពលរដ្ឋ រួមគ្នាចិញ្ចឹមត្រី ដើម្បីបង្កើនធនធានមច្ចាជាតិ និងបែងចែកផលចំណេញជាភាគរយ ជូនប្រជាពលរដ្ឋ ទី២ ដោយយល់ឃើញថា តំបន់នេះពិតជាមានសក្តានុពល ក្នុងការចិញ្ចឹមត្រី ដោយសារតែជាទីតាំងអំណោយផលទៅថ្ងៃមុខ ការចិញ្ចឹមត្រីអាចនិងទទួលបានផលចំណេញ រួមទាំងបង្កើតឲ្យមានភាពទាក់ទាញនូវភ្ញៀវទេសចរណ៍ផងដែរ ។
ដោយ នាគរាជ