ខេត្តកំពង់ឆ្នាំង៖ ដើម្បីចូលរួមចំណែកជាមួយប្រមុខរាជប្រមុខរាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ក្នុងឱកាសដែលប្រជាពលរដ្ឋមិនបានចេញទៅប្រកប
មុខរបររកស៊ីប្រចាំថ្ងៃដើម្បីចិញ្ចឹមជីវិត ក្នុងពេលដែលហា ងលក់ដូរមួយ
ចំនួនក្នុងខេត្តបានបិតទ្វារកម្មករគ្មានការងារធ្វើ ពេលដែលប្រទេសកម្ពុជាកំពុងមានវិធានការទប់ស្កាត់ការរាលដាលជំងឺវីត១៩ នៅល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ ព្រះសង្ឃគង់នៅវត្តភឿកថាន់ទឺ ស្ថិតនៅក្នុងភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញ្ញាឮ ខេត្តកណ្ដាល រួមនឹងសប្បុរសជនជាម្ចាស់អំណោយ បាននាំយកស្បៀងអាហារជូនប្រជាពលរដ្ឋនៅក្នុងភូមិចុងកោះសង្កាត់ផ្សារឆ្នាំង
ក្រុងកំពង់ឆ្នាំងចំនួន១០០ គ្រួសារ ។ព្រះអង្គព្រះនាម ម៉េង មាន់ ចៅអធិការវត្តភឿកថាន់ទឺ បានមានថេរដីកាអោយដឹងថា៖ ស្បៀងអា ហារដែលបានយកមកចែកជូនប្រជាពលរដ្ឋដែលកំពុងមានការខ្វះខាតចំនួន១០០គ្រួសារក្នុងពេលនេះគឺជាទឹកចិត្តជ្រះថ្លារបស់សប្បុរសជនចំណុះជើងវត្ត នៅក្នុងប្រទេស ក៏ដូចជាក្រៅប្រទេសបានបរិចាគធនធា នរួមគ្នាជាមួយព្រះសង្ឃគង់នៅក្នុងវត្តភឿកថាន់ទឺ និងព្រះសង្ឃវត្តឡុងអាង នៅក្នុងភូមិសង្វ ឃុំកំពង់លួង ស្រុកពញាឮ បានរួមគ្នាទិញយកស្បៀងអាហារមកចែកជូនប្រជាពលរដ្ឋខាងលើនេះ ទាំងខ្មែរទាំងវៀតណាម ដោយមិនប្រកាន់និន្នាការការនយោបាយអ្វីឡើយ ក្នុងគោលបំណងរួមគ្នាជួយសម្រាលដល់ការខ្វះខាតរបស់ពួកគាត់ ក្នុងឱកាសដែលប្រទេសកម្ពុជាកំពុងរងគ្រោះដោយជំងឺគោវីត១៩ ដែលប្រជាពលរដ្ឋមិនអាចចេញចូលទៅប្រកបមុខរបររកស៊ីបានជាធម្មតាជួបនូវការខ្វះខាត ។ ចំណែកអំណោយដែលបានចែកជូនដល់ប្រជាពលរដ្ឋនៅក្នុងពេលនេះ គឺក្នុង១គ្រួសារៗទទួលបាន អង្ករ១០គីឡូ មី១០
កញ្ចប់ អំបិល ប៊ីចេងនិងទឹកត្រីផងដែរ ។ ព្រះអង្គបានបញ្ជាក់ទៀតថា៖ ដោយឡែក កាលពីព្រឹកថ្ងៃទី២២ ខែមេសា នេះ ក្រុមសប្បុរសជនខាងលើនេះ ក៏បាននាំយកស្បៀងអាហារដូចគ្នានេះទៅចែកជូនប្រជាពលរដ្ឋចំនួន
៣១០គ្រួសារ នៅក្នុងឃុំផាត់សណ្តាយផងដែរ ។ប្រជាពលរដ្ឋជាអ្នកទទួលអំណោយខាងលើនេះ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ព្រះសង្ឃ និងសប្បុរសជនជាម្ចាស់អំណោយ និងសូមជូនពរដល់ព្រះអង្គ និងសប្បុរសជនទាំងអស់សូមឲ្យជួបប្រទះតែសេចក្តីសុខគ្រប់ប្រការ គឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ ។