កំពង់ឆ្នាំង:រយះពេលត្រឹមតែចំនួន២ថ្ងៃកំលាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងចាប់ឃាត់ខ្លួជនសង្ស័យ២នាក់រួមនិងវត្ថុតាងថ្នាំញៀនប្រភេទម៉ាទឹកកក ២កញ្ចប់ផងដែរ ។ក្នុងកិច្ចប្រតិបត្តិការខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង២និង១៥នាទីនៅថ្ងៃទី 22ខែ មេសាឆ្នាំ 2020ម្សិលមិញស្ថិតនៅក្នុងភូមិដង្ខៅម៉ៅ ឃុំចក ស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំង ។ជនសង្សយ័ដែលត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តធ្វើការឃាត់ខ្លួនបានមាន
១, ឈ្មោះ ស៊ឹម សុភារិទ្ធិ ភេទប្រុស អាយុ៣០ឆ្នាំរស់នៅក្នុងភូមិចំការចេកសង្កាត់ផ្ទះព្រៃក្រុងពោធិ៍ និងខេត្តពោធិ៍សាត់ ២ ,ឈ្មោះ ធី ថារិន ភេទប្រុសអាយុ២៣ឆ្នាំរស់នៅភូមិថ្គោលធំ ឃុំ អន្សាចំបក់ ស្រុកក្រគរខេត្តពោធិសាត់ ។មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តលោកវរះសេនីយ៍ទោ ហង្សសុជាតិ ដែលដឹកនាំក្នុងការបង្ក្រាបបានអោយដឹងថាមុនឈានដល់ការបង្ក្រាបនិងឃាត់ខ្លួនជនសង្សយ័ខាងលើសមត្ថកិច្ចបានទទួលព័ត៌មាននិងបានសហការណ៍ជាមួយកងរាជអាវុធហត្ថស្រុកបានបើកការស្រាវជ្រាវជាបន្ទាន់និងបានធ្វើការ បង្ក្រាបឃាត់ខ្លួនជនសង្សយ័ចែកចាយប្រើប្រាស់និងរក្សាទុកនូវសារជាតិញៀនខុសច្បាប់ខាងលើ ។តាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចបានអោយដឹងថានៅក្នុងកិច្ចប្រតិបត្តិការបង្ក្រាបជនសង្ស័យចែកចាយនិងប្រើប្រាស់និងរក្សាទុកនូវសារធាតុញៀនខាងលើនេះ សមត្ថកិច្ច កងរាជអាវុធហត្ថខេត្តដកហូតម្សៅក្រាមពណ័សង្ស័យម៉ាទឹកកចំនួន២កញ្ចប់ទម្ងន់៥៤.៥ក្រាមនិងទូរសព្ទ័ដៃចំនួន៤គ្រឿង រួមនិងសម្ភារវិចខ្ចប់មួយចំនួនផងដែរ។នៅថ្ងៃទី២៣ខែ មេសាឆ្នាំ២០២០នេះជនសង្សយ័ទាំង២រួមនិងវត្ថុតាថ្នាំញៀនត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងកសាងសុំណុំរឿងនិងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី ៕