ពលរដ្ឋសរុបដែលមកពីប្រទេសថៃ និងប្រទេសផ្សេងទៀត មានចំនួន 22836(10418ស្រី) ឆ្លងកាត់ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ:ក្នុងអំឡុងពេលផ្ទុុះការរីករាយដាលជម្ងឺផ្លូវដង្ហើម COVID-19ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ លោក កែវ សុភ័ត្រា កាលពីថ្ងៃទី ២២ មេសា ២០២០បានអោយដឹងថា: ចំនួនពលករសរុបដែលមកពីប្រទេសថៃ និងប្រទេសផ្សេងទៀត រហូតដល់ថ្ងៃទី២១ មេសា ២០២០ ក្នុងខេត្តបន្ទាយមានជ័យមាន :
1- ចំនួនសរុប 22836(10418ស្រី)
2- ចំនួនចត្តាឡីស័កកម្រិត១ តាមវិទ្យាល័យ ក្រុងស្រុក មាន១១ទីតាំងមាន៣៦៩ បន្ទប់
3- ចំនួនចត្តាឡីស័កកម្រិត២មានចំនួន១០ទីតាំងក្នុងនោះ មាន១៣បន្ទប់៩០គ្រែ(មន្ទីរពេទ្យទាំ៩) នឹងបន្ទប់ព្យាបាលCovid-19 មន្ទីរពេទ្យទាំ៩ នឹងសណ្ឋាគារព្រះចន្ទ័ (Isolate Room)៣៤គ្រែ នឹងធ្វើចត្តាឡីស័កកំរិត១ តាមខ្នងផ្ទះ១៤ថ្ងៃ
4- ចំនួនពលករដែលដាក់នៅបន្ទប់ចត្តាឡីស័កកំរិត២ មាន 76នាក់(វិទ្យាល័យតាមស្រុក)នឹងចេញទៅបន្តតាមផ្ទះចំនួន ៣៧នាក់។
5- ការធ្វើស្កែនកំដៅនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតអ្នកដំណើរ
– ជនបរទេសមានចំនួន ១៥០.០៣៤ នាក់ (ស្រី៧១,១០៣នាក់)
– កម្ពុជា ១.២១៣.១១៩(ស្រី៧១២.០២១នាក់)
– អ្នកបើកបរចំនួន ១.៧៦៧នាក់ ។
6- ចំនួនយកសំណាកតេស្តCovid-19មាន៥៣១ តេស្ត វិជ្ជមាន ៤ នាក់ (ស្រី ១នាក់) ក្នុងនោះជាសះស្បើយ៣នាក់(ប្រុស)។នៅក្នុងកិច្ចប្រតិបត្តិការការពារនិងទប់ស្កាត់ ការរីករាលដាលនៃជម្ងឺCOVID-19 នៅទូរទាំងពិភពលោកនិងកម្ពុជា ឯកឩត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អភិបាលរងខេត្ត និងមន្ទីអង្គភាព គ្រប់ជំនាញបានចុះដល់គោលដៅនិមួយៗ តាមស្រុកក្រុងជួយដឹកជញ្ជូនពីព្រំដែន សួរសុខទុក្ខផ្ដល់នូវការអប់រំ ក្នុងភូមិសាស្រ្តខ្លួនយ៉ាងយកចិត្តទុកដាក់។