ភ្លៀងមួយមេលាយឡំខ្យល់កន្ត្រាក់បានវាយបំផ្លាញផ្ទះប្រជាពលរដ្ឋបណ្តាលអោយខូចខាតអស់ចំនួន០៩ខ្នងនៅក្នុងស្រុកបវេល

(ខេត្តបាត់ដំបង)តាមសេចក្តីរាយការណ៏ពីសម្ថកិច្ចមូលដ្ធានភ្លៀងមួយមេលាយឡំខ្យល់កន្ទ្រាក់កាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ពីម្សិលមិញនេះ មានភ្លៀងធ្លាក់មួយមេលាយលំជាមួយខ្យល់កន្រ្តាក់ផងនោះបានបក់បោកចូលតំបន់ស្រុកបវេលបណ្តាលឲ្យប៉ះពាល់ខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ០៩ខ្នងផ្ទះ និងខូតខាតសម្ភារៈស្ទើរតែអស់អស់ទាំងស្រុង។

ប្រភពពីលោកវរសេនីយ៍ទោ សុខ សារិន អធិការនគរបាលស្រុកបវេល បានប្រាប់អោយដឹងថា ក្រោយពីមានភ្លៀងធ្លាក់មួយមេលាយឡំជាមួយនឹងខ្យល់កន្ត្រាក់ផងនោះ បានបក់បោកយ៉ាងខ្លាំងចូលក្នុងមូលដ្ឋានតំបន់ស្រុកបវេលធ្វើអោយភូមិចំនួនពីរក្នុងឃុំបឹងប្រាំ នៃស្រុកបវេលរងការប៉ះពាល់និងបណ្តាលអោយខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ០៩ខ្នង។

លោកអធិការការដដែលបានបន្តថា បាតុភូតធម្មជាតិនេះហើយដែលបានរងផលប៉ះពាល់ដោយអំណាចខ្យល់កន្ត្រាក់ខាងលើក្នុងនោះមាន។១/ភូមិក្រពើសែសិប ប៉ះពាល់ខូចខាតអស់ចំនួន ០៦ខ្នងផ្ទះ
២/ភូមិបឹងក្រឡ ប៉ះពាល់ខូចខាតអស់ចំនួន ០៣ខ្នងផ្ទះ ដែលភូមិទាំងពីរស្ថិតក្នុងឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបងតែម្តង។

ក្រោយកើតហេតុសម្ថកិច្ចនគរបាលមូលដ្ធានរួមនិងអាជ្ញាធរស្រុកបវេលចុះទៅពិនិត្យជាក់ស្តែងឃើញថា ហេតុការណ៏ខ្យល់កន្ទ្រាក់នៅត្រង់ចំណុចខាងលើពិតជាបានខូតខាតស្ទើរតែទាំងស្រុងពិតប្រាកដមែន តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សនិងសត្វឡើយ។