កំពង់ធំ៖ នៅថ្ងៃទី២១និង២២ ខែ មេសាឆ្នាំ២០២០លោក វរសេនីយ៍ទោ ឃុន ប៊ុនហូ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំទទួលផែនស្រាវជ្រាវព័ត៌មានសន្តិសុខ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តសហការជាមួយនិងផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្មនិងមានការសម្របសម្រួលដោយលោកសាយ វាសនា ព្រះរាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ បានចុះបង្ក្រាបទីតាំងអារច្រៀកឈើខុសច្បាប់ចំនួន០៦ទីតាំង នៅចំណុចភូមិ កំពង់ស្តេច ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
ជាលទ្ធផលបង្ក្រាបថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ បានឈើ និង សម្ភារះមួយចំនួនរួមមាន៖ ១- ឈើអារក្រៅលំដាប់ថ្នាក់ប្រភេទ(ចំបក់)ចំនួន៣៧៦សន្លឹក ស្មើនឹង០៤ ម3៧៨៧ ។ ២- ឈើហ៊ុបមូលក្រៅលំដាប់ថ្នាក់ប្រភេទ(ចំបក់)ចំនួន០៥កំណាត់ ស្មើនឹង០១ ម3 ៧៩៨ ។ ៣- កូនឈើប្រឡៅមូលប្រភេទចំរុះ(ម្លប់ និងចំបក់)អង្កត់ផ្ចិតពី១៥-៣០ស.ម ចំនួន២៨ដើម/៤ម/១ដើម ។ ៤- ម៉ាស៊ីនអារច្រៀកឈើចំនួន០២គ្រឿង។
ថ្ងៃទី២២ខែមេសាឆ្នាំ២០២០ចំណុចភូមិកំពង់ស្តេច ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំទទួលបានលទ្ធផលដូចខាងក្រោម៖
១- នៅវេលាម៉ោង០៨ និង៣០នាទី ត្រង់ចំណុចនិយាមកា(525069-1384411) ចាប់យកបានឈើហ៊ុបមូលក្រៅលំដាប់ថ្នាក់(ចំបក់)ចំនួន ១៥កំណាត់ ស្មើនឹង ០៦ម3 ៣៦២ និងកូនឈើប្រឡៅមូលចម្រុះ(ម្លប់ និងចំបក់)មុខកាត់តូចជាង៣០ស.ម ប្រវែង៤មចំនួន២២ដើម ដែលបានធ្វើសន្និធិដោយគ្នានលិខិតអនុញ្ញាត។
២- នៅវេលាម៉ោង១៨ និង៣០នាទី ត្រង់ចំណុចនិយាមកា(525062-1384405) ចាប់យកបានឈើហ៊ុបមូលក្រៅលំដាប់ថ្នាក់(គួក)ចំនួន ១១កំណាត់ ស្មើនឹង ០៤ម3 ៧០៥ និងកូនឈើប្រឡៅមូលចម្រុះ(ម្លប់ និងចំបក់)មានមុខកាត់តូចជាង៣០ស.ម ប្រវែង៤ម ចំនួន ១៦ដើម។
លោក ឃុន ប៊ុនហូ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពងធំ មានប្រសាសន៍ថាក្រោយពីបានទទួលព័ត៏ពីពលរដ្នថាមានទីតាំងអា ជ្រៀកឈើជាច្រើននៅទីតាំងខាងលើ លោកបានអោយកម្លាំងចុះទៅមើលក៏ឃើញមានបទល្មើសជាក់ស្ដែងមែនបន្ទាប់មក ក៏បានដឹកនាំកម្លាំងចុះបង្រ្កាប់ទីតាំងខាងលើ ឯការចុះបង្រ្កាប់នេះគឺតាមបទបញ្ចាថ្នាក់ដឹកនាំខេត្ត ជាពិសេស លោកមេបញ្ចាការកងរាជអាវុធហត្ថខេត្តកំពង់ធំដោយអនុវត្តតាមបទបញ្ជា របស់ លោកនាយឧត្តម សៅ សុខា មេបញ្ចាការរងនៃកងយុទ្ធពលខេមរះភូមិន្ទនិងជាមេបញ្ចាកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ៕ប៊ុនរិទ្ធី