ថ្លើមធំ​លោកលីឡា នាយខណ្ទរដ្ឋបាលជលផលកំពង់ឆ្នាំង​លោក​ឃឹម​ ឡុង នាយផ្នែករដ្ឋបាលជលផល កំពង់ ប្រាសាទ​ រួមទាំងលោកនួន រិទ្ធិ​នាយ​សង្កាត់​រដ្ឋបាលផលផលពាមឆ្កោកដោះលែង​ឧក្រិដ្ឋជនលួចឈូសឆាយដីព្រៃលិចទឹករបស់រដ្ឋ ដោយឯកឯងតើវាសនាអ្នកទាំង៣នាក់ទៅជាយ៉ាងណា?

0

កំពង់ឆ្នាំង​ ថ្លើមធំ​មែន​ លោក​លី​ ឡា​ នាយខណ្ទរដ្ឋបាលជលផលកំពង់ឆ្នាំង ឃុបឃិត​គ្នា​ជាមួយ​លោក​នួន​ រិទ្ធិ​ នាយសង្កាត់រដ្ឋបាលពាមឆ្កោក ហ៊ានដោះលែង មនុស្ស​៣នាក់ ដែល​បានលបលួច​នាំ​គ្រឿង​ចក្រ​មកឈូសឆាយដីព្រៃលិចទឹក ដែល​ជាជម្រកត្រីពងកូន របស់​រដ្ឋ​ យកមកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ ឃាត់ខ្លួន​ ប្រគល់​ឱ្យ​សមត្ថកិច្ច​ជំនាញ​ជលផល​កសាងសំណុំរឿងបញ្ជូនមកតុលាការ​ តែបែរជាមន្រ្តីគ្រាប់ល្ពៅ នាំគ្នា​លួចដោះលែង,ជាសម្ងាត់ដោយមិនប្រកតី./

យោងតាមសេចក្តីរាយការណ៍ បានបញ្ជាក់ថា ក្នុង​ករណី​សំណុំរឿង​ ឃាត់​ខ្លួន​ជន​សង្ស័យ​៣ នាក់​ ពីបទរុករាន្ទដីព្រៃលិចទឹក ដែលជាជម្រកមច្ចាជាតិ ត្រូវ​បាន​ដឹកនាំ​ការបង្រ្កាប ដោយលោក​ ឡូង​ ស៊ី​ថា ព្រះ​រាជអាជ្ញា​រង​ តុលាការ​ខេត្ត​កំពង់​ឆ្នាំង​ មានការចូលរួម សមត្ថកិច្ច​មន្ត្រី​នគរបាល​យុត្តិធម៌​ ប៉ូលិស​ កងរាជអាវុធហត្ថ និងសឹករងស្រុក កាលពីវេលាម៉ោង១២ និង៣០នាទី​ ថ្ងៃទី ១៩​ខែមេសា​ឆ្នាំ​២០២០​ ស្ថិត​នៅ​តំបន់​កំពង់​តាអួរ ខាងកើត​ជ្រុងត្រែង​ និង​កបជេស​ ស្ថិត​នៅ​ភូមិ​ក្បាល​កន្លង់​ ឃុំពាមឆ្កោក ស្រុក​ជល​គិរី.ខេត្ត​កំពង់​ឆ្នាំង!
យោងទៅតាម​ សេចក្ដី​រាយការណ៍​
បានបញ្ជាក់ថា​ ក្រោយ​ពីជនសង្ស័យ​៣នាក់ ត្រូវ​បាន​ឃាត់​ខ្លួន​ហើយប្រគល់ឲ្យ នាយសង្កាត់រដ្ឋបាល ជលផលពាមឆ្កោក រក្សាទុកគ្រឿងចក្រ និង​ជនសង្ស័យ​ ដើម្បី​ធ្វើ​កំណត់ហេតុ​ តែបែរជានាំគ្នាដោះលែងជនជាប់ចោទទាំង៣នាក់ ដោយឯកឯងដោយគ្មានការឯកភាព
បើយោងតាមមាត្រាច្បាប់​៣៧.៣៨. ៥៨.៧៤. ៧៥.៩៦.៩៧.១០៣និង ១០៤ នៃក្រមនិតិវិធីព្រហ្មទណ្ទ ក្នុង​នាមមន្រ្តី​ នគរបាល​យុត្តិធម៌​ ដោះលែង​ជនសង្ស័យ​ ដោយ​ឯកឯង​ ដោយមិន បានរាយណ៍​ មកស្ថាប័នអយ្យការ គឺខុសនិតិវិធីធ្ងន់ធ្ងរ/

ខណៈ​ពេល​នេះ​ អង្សា​កាន់តែឡើងកំដៅ ដោយសារ​ ​សេចក្ដី​រាយការណ៍​ពីសាច់ញាតិ្តជនសង្សយ័ទាំងបីនាក់ ដែលត្រូវបានដោះលែង​ គាត់ថា​បានចំណាយលុយ ជាច្រើន​រាប់ពាន់ដុល្លា​ ទៅលើលោក នាយខណ្ទរដ្ឋបាលជលផលកំពង់ឆ្នាំង​ លោក​ឃឹម​ ឡុង នាយផ្នែករដ្ឋបាលជលផល កំពង់ ប្រាសាទ​ រួមទាំងលោកនួន រិទ្ធិ​នាយ​សង្កាត់​រដ្ឋបាលផលផលពាមឆ្កោកដើម្បី​បញ្ចប់រឿង​ តែទីបំផុត​រឿងមិនចប់​បែរជា​នៅតែបន្ត ធ្វើ​ឲ្យពួកគាត់កើតការក្តៅ ក្រហាយ​និងមន្រ្តីជលផល ដោះលែងដោយមិនបាន អនុវត្ត​តាម​នីតិវិធី​/

ប្រភពព័ត៌មាន ពីសំណាក់​ប្រជា​ពលរដ្ឋ​ នាំ​គ្នា​និយាយ​តៗគ្នាថា ដែល​មិនសមត្ថកិច្ច​ជលផលដោះលែងឬ?
បើមុនចូលឈូស ព្រៃលិចទឹកតំបន់​ខុសច្បាប់​ សុទ្ធ​តែ​រត់​ការ​ គ្រប់សមត្ថកិច្ច ពាក់ព័ន្ធ​អស់លុយរាប់ពាន់ដុល្លា ដែល​ជា​ការ​ឃុបឃិត​គ្នា​ជាប្រព័ន្ឋ ហើយដល់ពេលមានរឿងចាប់ឃាត់ ខ្លួន​ ទើបនាំគ្នាដោះលែង ខ្លាចគេទារលុយវិញ តែទោះជាយ៉ាងណា ប្រជា​ពលរដ្ឋ​សំណូមពរ​ ឲ្យឯកឧត្តម​វែង​ សាខុន រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ រួម​ទាំង​ឯកឧត្តម​ ឈួ ចាន់ឌឿន អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពង់​ឆ្នាំង​ មេត្តា​ ជួយពិនិត្យមើលមន្រ្តីពាក់ព័ន្ឋ ក្នុង​ករណី​ដោះលែង​ជនសង្ស័យ​ ដោយឯកឯង​ក៏ដូចជា​ការជួយថែរក្សាព្រៃលិចទឹក ឲ្យនៅ​គង់​វង្ស​ផង​/