ព្រះវិហារ៖ ប្រជាពលរដ្ឋទីទាល់ក្រ និងចាស់ជរាគ្មានទីពឹងចំនួន១៥គ្រួសារ រស់នៅក្នុងភូមិចំនួនពីរ ទទួលបានអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា តាមរយៈដំណើរអញ្ជើញចុះសួរសុខទុក្ខ របស់ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ។
អមដំណើរដោយឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ចឹក ហេង អភិបាលរងខេត្ត ព្រមទាំងក្រុមការងារ នាព្រឹកថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅក្នុងឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មធិការកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានពាំនាំប្រសាសន៍ផ្តាំផ្ញើរ សួរសុខទុក្ខពីសម្តេចកត្តិព្រឹទ្ធបណ្ឌិតប៉ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូរពីសុខទុក្ខប្រជពលរដ្ឋជានិច្ច ពោលគឺ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជាជានិច្ច ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារអត់បាយនោះដែរ ។
ជាមួយគ្នានោះ ឯឧត្តមក៏បានធ្វើការក្រើនរំលឹកទៅដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យថែទាំសុខភាព ដោយរស់នៅមានអនាម័យជាប់ជាប្រចាំ ដើម្បីចូលរួមប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ឲ្យបានផុលផុសថែមទៀត ដោយអនុវត្តន៍តាមបទបញ្ជា របស់រាជរដ្ឋាភិបាល និងតាមការណែនាំរបស់ ក្រសួងសុខាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ នៃការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងមូលដ្ឋានយើងផងដែរ ។
លោកហ៊ឹម ហឿន មេឃុំយាង បានបញ្ជាក់ថា៖ ពលរដ្ឋទីទ័លក្រ និងចាស់ជរាគ្មានទីពឹង ដែលបានទទួលអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈឯកឧត្តម ប្រាក់ សុវណ្ណ និងក្រុមការងារមានចំនួនសរុប១៥គ្រួសារ ក្នុងនោះភូមិកោងយោងចំនួន ៩គ្រួសារ និងភូមិយាង ៦គ្រួសារ ហើយក្នុងមួយគ្រួសារទទួលបាន អង្ករ ១បេ, ត្រីខ ១កេះ,ទឹកស៊ីអីុវ ១យួ ឃីត១កញ្ចប់ និងថវិកាចំនួន ២០ម៉ឺនរៀល៕ សួនលីណា





































