ចប់បាត់វាសនាលោកផ្កាយពីរយោធា ជាប់ខ្នោះដោយសាររំលោភដីរដ្ឋជាមួយគ្រឿងចក្រ៣គ្រឿង

0

ខេត្ត​ស្ទឹងត្រែង​ ប្រជា​ពលរដ្ឋ​ កំពុង​តែ​ទទឹងចាំមើលថា តើសមត្ថកិច្ច អ្នកអនុវត្តច្បាប់ អាចកសាងសំណុំ រឿងមកតុលាការបានដែរឬទេ ហើយតើវាសនា លោកឧត្តមសេនីយ៍ទោ យោធា​ ម្នាក់នេះមាន ស្លាបអាចហោះ ឬក៏បំបាំងកាយ ឲ្យរួចផុតពីសំណាញ់ច្បាប់ដែរឬទេ ដោយសារតែកន្លងមកនេះ សង្កេតឃើញថា មានតែពលរដ្ឋក្រីក្រទេ ដែល​តែង​តែ​ជាប់គុក​ជាប់ ច្រវ៉ាក់ ចំណែកអ្នកមានអំណាច មានលុយ វាសនា​មិនធ្លាប់ជាប់គុកនោះឡើយ

ជាក់ស្តែង​សមត្ថកិច្ចខេត្តស្ទឹងត្រែង ចុះបង្ក្រាបការឈូសឆាយដីព្រៃ ឃាត់ខ្លួនឧត្តមសេនីយ៍យោធាផ្កាយ២ម្នាក់ ដកហូតគ្រឿងចក្រ៣គ្រឿង ដែលសង្ស័យធ្វើសកម្មភាពឈូសឆាយដីព្រៃបំរុងទុកអចិន្ត្រៃយ៍របស់រដ្ឋ។

 

 

ប្រតិបត្តិការនោះ បានធ្វើឡើងនៅម៉ោងប្រមាណជាង៨ព្រឹក ថ្ងៃទី២៤មេសាឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ខណៈនេះ ឧត្តមសេនីយ៍ផ្កាយ២យោធា ត្រូវបាននាំខ្លួនមកសាកសួរ នៅស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែង។
ពាក់ព័ន្ធនឹងប្រតិបត្តិការចុះបង្ក្រាប ករណីឈូសឆាយដីព្រៃខុសច្បាប់នោះទៀត កាលពីថ្ងៃទី២២មេសាឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចចម្រុះខេត្តស្ទឹងត្រែង ក៏បានចុះឃាត់គ្រឿងចក្រ១គ្រឿង និងឃាត់ខ្លួនមនុស្ស ៣នាក់ផងដែរ សង្ស័យធ្វើសកម្មភាពបញ្ជាគ្រឿងចក្រឈូសឆាយដីព្រៃរដ្ឋ នៅដុងក្រឡ​ ស្ថិតក្នុងភូមិសាស្ត្រ ក្រុងស្ទឹងត្រែង។ រីឯ ការឈូសឆាយដីព្រៃនោះទៀត គេបានដាក់ការសង្ស័យថា អាចមានអ្នកធំម្នាក់ ក្នុងខេត្តស្ទឹងត្រែង នៅពីក្រោយខ្នង នៃការឈូសឆាយដីព្រៃរដ្ឋ នៅឯដុងក្រឡនោះ។
គេនៅមិនទាន់ដឹងថា តើសមត្ថកិច្ច នឹងមានចំណាត់ការបន្តលើសំណុំរឿង ឈូសឆាយដីព្រៃរដ្ឋ ទាំងពីរទីតាំងនោះ យ៉ាងណាទេ? ហើយជនសង្ស័យ ប្រព្រឹត្តអំពើល្មើសច្បាប់ប្រទេសនោះ អាចរួចពីសំណាញ់ច្បាប់ ដែរឬយ៉ាងណា? ៕

ប្រជា​ពលរដ្ឋ​ កំពុង​តែ​ទទឹងចាំមើលថា តើសមត្ថកិច្ច អ្នកអនុវត្តច្បាប់ អាចកសាងសំណុំ រឿងមកតុលាការបានដែរឬទេ ហើយតើវាសនា លោកឧត្តមសេនីយ៍ទោ យោធា​ ម្នាក់នេះមាន ស្លាប់អាចហោះ ឬក៏បំបាំងកាយ ឲ្យរួចផុតពីសំណាញ់ច្បាប់ដែរឬទេ ដោយសារតែកន្លងមកនេះ សង្កេតឃើញថា មានតែពលរដ្ឋក្រីក្រទេ ដែល​តែង​តែ​ជាប់គុក​ជាប់ ច្រវ៉ាក់ ចំណែកអ្នកមានអំណាច មានលុយ វាសនា​មិនធ្លាប់ជាប់គុកនោះឡើយ