រថយន្តតូរីស ដឹកឈើប្រណិត ត្រូវបានសមត្ថកិច្ច​ក្របួចបាន

0

​កំពង់ឆ្នាំង​៖ រថយន្ត​តូ​រី​សដឹក​ឈើប្រណិត​២​គ្រឿង ត្រូវ​សមត្ថកិច្ច​បង្ក្រាប​នៅ​កន្លែង​២​ខុសគ្នា​ ​នៅ​យប់​ថ្ងៃទី​១៨ និង​ទៀបភ្លឺ​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៤​។ ករណី​ទី​១​បង្ក្រាប​នៅក្នុង​ស្រុក​បរិបូរណ៍ និង​ករណី​ទី​២​បង្ក្រាប​នៅក្នុង​ស្រុក​កំពង់ត្រឡាច ឈើប្រណិត​ទាំង​២​រថយន្ត​នេះ​មាន​ចំនួន​៦៨​ដុំ​ស្មើ​និង​៤,០២០​ម៉ែត្រគូប​។​ ​ ​សមត្ថកិច្ច​បានអោយដឹង​ថា​៖​ការបង្ក្រាប​លើក​ទី​១​បាន​ធ្វើឡើង​នៅវេលា​ម៉ោង​១០​និង​២០​នាទី​យប់​ថ្ងៃទី​១៨ នៅលើ​ផ្លូវជាតិ​លេខ​៥ ស្ថិតនៅ​ក្នុងភូមិ​ផ្សារ ឃុំ​ផ្សារ ស្រុក​បរិបូរណ៍ រថយន្ត​ដឹកឈើ​ប្រណិត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ទឹកប៊ិច អត់​ស្លាក​លេខ​បាន​បើក​ចេញពី​ភូមិ​ក្តុល ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស​។

​ពេល​ដឹកឈើ​ប្រណិត​ប្រភេទ​នាងនួន​ពេញ​រថយន្ត​ដែលមាន​ចំនួន​៤១​ដុំ ចេញ​មកដល់​ចំណុច​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​ចំរុះ​ស្ទាក់​ចាប់បាន ក្នុងពេល​នោះដែរ​អ្នកបើក​បរបាន​ដក​សោរ​រថយន្ត​ចុះ​រត់​គេចខ្លួនបាត់​។ លោក​ព្រះរាជអាជ្ញា​ខេត្ត​បាន​បញ្ជារ​អោយ​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​ផ្នែក​កំពង់ឆ្នាំង​សណ្តោង​យក​រថយន្ត​នេះ​មកដល់​ខ័​ណ្ឌ​នៅ​ម៉ោង​១២​និង​៣០​នាទី​យប់​។​ព្រឹក​ថ្ងៃទី​១៩ សមត្ថកិច្ច​ចំរុះ​វាស់​ឈើ​ទាំង​៤១​ដុំ​ឃើញ​មាន​ចំនួន​២,១០៩​ម៉ែត្រគូប​។​ ​ ​

ករណី​ទី​២​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​ទឹកប្រាក់​ដឹកឈើ​ប្រណិត​ប្រភេទ​នាងនួន​មួយគ្រឿង បាន​បើក​ធ្លាក់​ផ្លូវជាតិ​ជាប់ផុង​ទៅមុខ​លែងរួច​នៅវេលា​ម៉ោង​៤​និង​៣០​នាទី​ទៀបភ្លឺ​ថ្ងៃទី​១៩ នៅ​ចំណុច​ភូមិ​ផ្សារ​ត្រាច ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច​។​នាយរង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ត្រឡាច​បានអោយដឹង​ថា​៖ នៅវេលា​ម៉ោង​៥​និង​១៥​នាទី សមត្ថកិច្ច​លោក​មាន​គ្នា​៣​នាក់​បាន​ទៅដល់​កន្លែងកើតហេតុ ពុំ​ឃើញ​មាន​អ្នកណា​នៅ​កន្លែង​នោះឡើយ ហើយ​បាន​រាប់​ឈើ​មាន​ចំនួន​២៧​ដុំ ហើយ​ដឹកឈើ​ប្រណិត​នោះមក​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ត្រឡាច និង​បាន​វាស់វែង​ឃើញ​មាន​ចំនួន​១,៩១១​ម៉ែត្រគូប និង​បាន​កសាង​សំណុំរឿង​តាម​នីតិវិធី​។​

​ដោយឡែក​មន្ត្រីនគរបាល​មូលដ្ឋាន​បានអោយដឹងថា​៖ ឈើប្រណិត​នៅក្នុង​រថយន្ត​ខាងលើនេះ​មាន​ចំនួន​៣៤​ដុំ ដែល​ក្នុងពេល​រាប់​នោះ​មាន​មន្ត្រី​ប៉ុស្តិ៍​រដ្ឋបាល​ស្វាយ​និង​មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ត្រឡាច​។ ដូច​ច្នេះ​ករណី​បាត់​ឈើ​នាងនួន​ចំនួន​៧​ដុំ មិនដឹងថា​អ្នកណា​ជា​អ្នកលួចយក​នោះទេ ។​ ​

ប្រភពព័ត៌មាន​មួយទៀត​បានអោយដឹងថាៈ ២​ថ្ងៃ​មុននេះ​រថយន្ត​ដឹកឈើ​ប្រណិត​៥ គ្រឿង​បាន​ឆ្លង​សាឡាង​កំពង់ដរ ភូមិ​កំពង់ប្រាសាទ ឃុំ​កោះ​ថ្កូវ ស្រុក​កំពង់ត្រឡាច ឆ្ពោះទៅ​លក់​ក្នុង​ខេត្តកំពង់ចាម ដែល​គេ​ដឹងថា​មាន​អ្នក​ជូន​ផ្លូវ​ទៀតផង​។​ករណីនេះ​សូម​សមត្ថកិច្ច​មេត្តា​ជ្រាប និង​ចាត់ការ​អោយមាន​ប្រសិទ្ធិភាព​ផង ព្រោះ​គេ​ដឹងថា​ក្នុង​១​យប់ៗ​មាន​រថយន្ត​ដឹកឈើ​ឆ្លងកាត់​ខេត្ត​រាប់សិប​គ្រឿង តែ​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​គឺ​បាន​តិចតួច​នៅឡើយ​៕ ​??????????????????????????????? ??????????????????????????????? ???????????????????????????????