កម្លាំងចម្រុះចុះបង្ក្រាបត្រាក់ទ័រភ្ជួរដីព្រៃលិចទឹកចំនួន 2 គ្រឿងស្ថិត នៅក្នុងចំណុចកុមារជះ ឋិតនៅក្នុង ភូមិពោធិ៍ ឃុំពោធិ៍ស្រុកកំពង់លែង

0

ខេត្តកំពង់ឆ្នាំងះនៅវេលាម៉ោង1148នាទី ថ្ងៃទី26ខែមេសាឆ្នាំ2020កំលាំងកម្លាំងកងរាជអាវុធហត្ថស្រុក4នាក់ដឹកនាំដោយដោយលោកវរសេនីយ៍ត្រី ស៊ន បូរិន្ទមេបញ្ជាការកងរាជអាវុធហត្ថស្រុកបានសហការជា

មួយកំលាំងចំរុះសរុបចំនួន12នាក់បានធ្វើការឃាត់ត្រាក់ទ័រចំនួន02គ្រឿងដែលកំពុងឈូសឆាយនិងភ្ជួរដីព្រៃលិចទឹកនៅចំណុចកុមារជះស្ថិតក្នុងភូមិពោធិ ឃំុពោធិ ចំណុចលេខ(x465828y 1371721) ។
ដោយមានការសម្របសម្រួលពី លោក
អ៊ិុត សុធាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង។

ពាក់ព័ន្ធនឹងការបង្ក្រាបត្រាក់ទ័រចំនួន2 គ្រឿងខាងលើនេះបានឃាត់ខ្លួនជន
សង្ស័យចំនួន 2 នាក់ :
1_ឈ្មោះ វ៉ាន ហុីងភេទប្រុសអាយុ36ឆ្នាំរស់នៅភូមិក្រឡោមភ្លុកឃំុព្រៃស្វាយស្រុកមោងឬស្សី ខេត្តបាត់ដំបង ។
2_ឈ្មោះឈុំ សៀបភេទប្រុសអាយុ40ឆ្នាំរស់នៅភូមិអារ៉ែនឃំុស្នាមព្រះស្រុកបាកាន ខេត្តពោសាត់ ។

បើយោងតាមការបញ្ជាក់ពីលោក ស៊ន
សូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថស្រុកកំពង់លែងបានចុះបង្ក្រាប1, ត្រាក់ទ័រម៉ាកគូបូតពណ៌ក្រហម8540ចំនួន01គ្រឿង។
2-ត្រាក់ទ័រម៉ាកគូបូតាពណ៌ក្រហម 95 40ចំនួន01គ្រឿសរុបចំនួន02គ្រឿង ។

បច្ចប្បន្នវត្ថុតាងនិងជនសង្ស័យខាងលើនេះត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថយើងកំពុងកសាងសំណុំរឿងប្រគល់ទៅអោយជំនាញជលផលដើម្បីចាត់ការតាមនីតិវិធី។សុខ គឹមសៀន