ខេត្តពោធិ៍សាត់៖ សេចក្ដីរាយការណ៍នាព្រឹកថ្ងៃអាទិត្យទី២៦ ខែមេសា ឆ្នាំ២០២០ នេះថា យ៉ាងតិចមានមនុស្សចំនួន ៥នាក់បានរងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ពីលើកផ្សេងគ្នា កត្តាប្រើប្រាស់ល្បឿនលឿន(ជិះម៉ូតូដួល និងបើកបររថយន្តខុសផ្លូវ)ដោយខ្លួនឯង ។
សេចក្ដីរាយការណ៍បន្តថា នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ម្សិលមិញ នៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម ត្រង់ចំណុចជើងភ្នំក្បាលសៀម ស្ថិងក្នុងភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ គេឃើញរថយន្ត ១គ្រឿងម៉ាក លិចសុីស RX300 ពណ៏ស ពាក់ស្លាកលេខ សៀមរាប 2C 8700 ធ្វើចរាចរណ៍ក្នុងទិសដៅពីត្បូងឆ្ពោះទៅទិសខាងជើង លុះមកដល់កន្លែងកើតហេតុរេចង្កូតមកខាងស្ដាំដៃ រួចរេមកខាងឆ្វេងធ្លាក់ចូលស្នាមភ្លោះតែម្ដង ខណៈនោះមានមនុស្សចំនួន ៣នាក់លូនចេញពីក្នុងរថយន្ត ហើយទាញយកបើកបរដែលសន្លប់ស្ដូកម្នាក់ទៀត សរុបចំនួន ៤នាក់ ។
សេចក្ដីរាយការណ៍ដដែលបន្តទៀតថា លុះនៅយប់ថ្ងៃដដែលស្ថិងក្នុងភូមិទទឹង ឃុំតាលោ ស្រុកតាលោកសែនជ័យ មាបុរសម្នាក់ជិះម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៥ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1E 4883 ក្នុងទិសដៅពីជើងឆ្ពោះទៅទិសខាងត្បូងក្នុងល្បឿនលឿនដូចហើ ស្រាបតែដួលខ្លួនឯងបោកផ្ទប់នឹងថ្នល់បណ្ដាលឲ្យសន្លប់ស្ដូកស្ដឹង ១ករណីម្ដងទៀត ៕





































