​​ប៉ូលិស​ម៉ិ​ក​ស៊ិ​ក​ជួយសង្គ្រោះ​មនុស្ស​៦០០​នាក់​ពី​ក្នុង​មណ្ឌល​ប្រមូលផ្តុំ​មួយ​

0

​ម៉ិ​ក​ស៊ិ​កូៈ ក្រុមប៉ូលិស​ម៉ិ​ក​ស៊ិ​កបាន​បើក​ប្រតិបត្តិការ​ជួយសង្គ្រោះ​មនុស្ស​៦០៧​នាក់ ក្នុងនោះ​មាន​កុមារ​ភាគច្រើន​ពី​ក្នុង​មណ្ឌល​ប្រមូលផ្តុំ​ដ៏​អាថ៌កំបាំង​មួយ​នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​។ នេះ​បើតាម​វេ​ប​សាយ​បរទេស​កាលពី​ថ្ងៃទី​១៧ កក្កដា ២០១៤​។​ ​លោក​អគ្គមេធាវី Jesus Murillo បាន​និយាយថា ក្រុមប៉ូលិស និង​យោធា បាន​ឆ្មក់​ចូលក្នុង​ជំរំ​នៃ មណ្ឌល​ដ៏​អាថ៌កំបាំង​មួយ​ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​មហា​គ្រួសារ "La Gran Familia" (The Big Family) នៅ​ទីក្រុង Zamora កាលពី​ថ្ងៃ​អង្គារ បន្ទាប់ពី​ទទួល​ពាក្យបណ្តឹង​យ៉ាងហោចណាស់​៥០ ដែល​នាំ​ឲ្យ​ឈានដល់​ប្រតិបត្តិការ​នេះ​។​ ​mexico1b

ជំរំ​នៃ​មណ្ឌល​ដ៏​អាថ៌កំបាំង​មួយ​នេះ​ស្ថិតនៅ​ភាគ​ខាងលិច​ខេត្ត Michoacan គ្រប់គ្រង​ដោយ​ប្រធាន​ឈ្មោះ Rosa Verduzco ដែល​ពេលនេះ លោកស្រី​និង​បុគ្គលិក​៨​នាក់​ទៀត​ត្រូវបាន​សាកសួរ​ផងដែរ​។ បន្ទាប់ពី​បើក​ប្រតិបត្តិការ​ឆ្មក់​ចូល​រំដោះ​សង្គ្រោះ​មនុស្ស​ទីនោះ តួលេខ​ត្រូវបាន​គេ​រាយការណ៍​ឲ្យ​ដឹងថា មាន​ក្មេងប្រុស​ចំនួន 278 boys, ក្មេងស្រី​ចំនួន 174 girls និង​មនុស្សពេញវ័យ 138 adults ក្រៅពីនោះ​ជា​មនុស្ស​ចាស់ វ័យ​ចាប់ពី​អាយុ​៤០​ឡើងទៅ​ក៏មាន​។​ ​mexico1a

លោក​អគ្គមេធាវី Jesus Murillo បាន​បន្តថា យើង​រកឃើញ​កុមារ​ប្រមាណ​៥០០​នាក់ រស់នៅក្នុង​លក្ខខណ្ឌ​អាក្រក់ ហើយ​មាន​បណ្តឹង​ឪពុកម្តាយ​ជាច្រើន​បាន​ប្តឹង​ថា​ពួកគេ​មិនអាច​យក​កូនចៅ​របស់​ពួកគេ​ត្រឡប់ទៅផ្ទះ​វិញ​បន្ទាប់ពី​មើលឃើញ​ការរំលោភបំពាន​នានា​។​ ​ឪពុកម្តាយ​ក្មេង​មួយចំនួន​បាន​រៀបរាប់​ដំណើររឿង​នៃ​ការរំលោភបំពាន​នៅ​មណ្ឌល​ម៉ិ​ក​ស៊ិ​ក ថា​ពួកគេ​កំពុង​រស់នៅ​ជាមួយ​សត្វ​កណ្តុរ សត្វល្អិត ហើយ​ត្រូវ​ប្រធាន​មណ្ឌល​នេះ និង​បុគ្គលិក​៨​នាក់​ផ្សេងទៀត​បង្ខំ​ឲ្យ​ដេក​លើ​កម្រាល​ឥដ្ឋ កន្លែង​មិន​សមរម្យ និង​បង្ខំ​ឲ្យ​សុំទាន​តាម​ដងផ្លូវ ព្រមទាំង​មានការ​រំលោភបំពាន​ផ្លូវភេទ​ជាដើម​៕ ហង្ស សុ​មុនី​